ព័ត៌មានជាតិ

លាក់ទុកកន្លែងណាក៏រកឃេីញដែរ! កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញល្បាតឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀនជិត៣០កញ្ចប់

BY
Khmernote Media
July 1, 2020

រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសប្រទះឃើញជនសង្ស័យ២នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ក្នុងហោប៉ៅម្នាក់ជាង១០កញ្ចប់ សរុបជិត៣០កញ្ចប់ រួចនាំយកទៅសាកសួរបន្ត ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចទល់មុខរោងចក្រអគ្គីសនីទី២ លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះដូចជា ទី១.ឈ្មោះ សាន ម៉ារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងនេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ពិសេស បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលរាត្រី ខណៈពេលចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ២ មកដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យទាំងពីរនាក់ កំពុងដើរតាមផ្លូវ ដោយមានអាការៈគួរឲ្យសង្ស័យ ក៏ធ្វើការឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញ ប្រទះឃើញក្រាមពណ៌សរថ្លាចំនួន១២កញ្ចប់ថង់តូច នៅក្នុងហោប៉ៅរបស់ជនសង្ស័យឈ្មោះ សាន ម៉ារិទ្ធ នឹងត្រួតពិនិត្យឃើញក្រាមពណ៌សថ្លា ចំនួន១៤កញ្ចប់ថង់តូចទៀត នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យឈ្មោះ សំអែល រិយ៉ា ទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរនៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសាថា វត្ថុតាង និងសម្ភារៈដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន២៦កញ្ចាប់ថង់តូចនោះ ពិតជារបស់ខ្លួនប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

Share This Post: