កីឡា

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់, អ្នកដែលបានពាក់ព័ន្ធជាមួយអ្នកជំងឺ សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ

BY
srey nuch
April 13, 2021

ខេត្តស្វាយរៀង៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៤នាក់ ស្ថិតនៅក្រុងស្វាយរៀង និងក្រុងបាវិត។

អ្នកវិជ្ជមានទាំង០៤នាក់រួមមាន៖
១.កុមារី អាយុ ៥ឆ្នាំ ស្នាក់នៅជាមួយគ្រួសារក្នុងកាស៊ីណូបាវិត-ម៉ុកបាយ នៅសង្កាត់បាវិត ក្រុងបាវិត
២.បុរសជនជាតិចិនឈ្មោះ ZHUANY XUAUCHENG អាយុ ៣៦ឆ្នាំ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង
៣.បុរសជនជាតិចិនឈ្មោះ HUANG WEI អាយុ ២៣ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ជាបុគ្គលិកពេទ្យមួយកន្លែង
៤.ស្ត្រីជនជាតិចិនឈ្មោះ HU CHUNHUA អាយុ ៥៦ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ជាបុគ្គលិកពេទ្យមួយកន្លែង

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើចំនួន០២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត និងចំនួន ០២នាក់ទៀត នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនមានអាការៈខុសប្រក្រតីដូចជា៖ ក្ដៅខ្លួន,ក្អក, កណ្ដាស់,ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤​ ៧១២ ៥២២ របស់ក្រុមការងារ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

Share This Post: