រៀនធ្វើម្ហូប

[ទំព័រម្ហូប] គុយទាវផ្សិតក្រៀមបួស ទោះមិនប្រើសាច់តែរសជាតិឆ្ងាញ់មានជាតិមិនចាញ់គុយទាវធម្មតាទេ

BY
Liny Chan
October 3, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត គុយទាវផ្សិតក្រៀមបួសមកចែកជូន ក្លិនឈ្ងុយឆ្ងាញ់ ងាយៗមិនពិបាកធ្វើ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. សរសៃគុយទាវ ១០០ក្រាម
2. ដុំស៊ុបខ្នរ ១ដុំ
3. ផ្សិតក្រៀមត្រាំទឹក ៨០ក្រាម
4. កៅកី ២ស្លាបព្រាបាយ
5. ឆៃថាវ កន្លះផ្លែ
6. ការ៉ុត កន្លះផ្លែ
7. តៅហ៊ូស តាមចំណូលចិត្ត
8. សាច់បួស តាមចំណូលចិត្ត
9. តៅហ៊ូបំពង តាមចំណូចិត្ត
10. ពពុះសណ្តែក តាមចំណូលចិត្ត
11. ឃិនឆាយ តាមចំណូលចិត្ត

*វិធីធ្វើ
• យកឆ្នាំងដាំទឹកអោយពុះ ក្រោយមកទៀតដាក់ដុំស៊ុបខ្នរចូលទៅ រួចកូរអោយដុំស៊ុបរលាយល្អ រូចដាក់ផ្សិតក្រៀម ឆៃថាវ កៅកី ការ៉ុត ដាក់ចូលទៅ រំងាស់រឿយៗ រហូតទាល់តែបន្លែផុយល្អ
• ចាក់ប្រេងឆាចូលក្នុងខ្ទះ រួចដាក់ពពុះសណ្តែកចូលទៅបំពង ដោយប្រើភ្លើងតិចប្រយ័ត្នខ្លោច រួចស្រង់ឡើងអោយស្រស់ខ្លាញ់
• ធ្វើការស្រុះសរសៃគុយទាវ រួចដាក់ចាន យកតៅហ៊ូ សាច់បួស ស្រុះដូចគ្នា រួចដាក់ពីលើចានគុយទាវរួចដួសទឹកស៊ុបនិងបន្លែស៊ុប ដាក់តាមចំណូលចិត្ត។

Share This Post: