រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឆាម្រះព្រៅសាច់ជ្រូកចិញ្ច្រាំតៅហ៊ូពងមាន់ មីនុយថ្មីសម្រាប់ថ្ងៃនេះ បងៗស្រ្តីមេផ្ទះអាចសាកធ្វើបាន ធានាថាជាប់ចិត្ត

BY
autoadmin
October 21, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅនីងតោះហ៊ូពងមាន់មកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. តៅហ៊ូពងមាន់ ២ដើម
  2. ម្ស៉ៅសម្រាប់បំពង ២ស្លាបព្រាបាយ
  3. សាច់ជ្រូកចិញ្ច្រាំ ១៥០ក្រាម
  4. ម្ទេសខ្មាំងបុកម៉ត់ល្មម ៧គ្រាប់
  5. ខ្ទឹមសចិញ្ច្រាំម៉ត់ ២ស្លាបព្រាបាយ
  6. ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ
  7. ប្រេងខ្យង ១ 1/4 ស្លាបព្រាបាយ
  8. ស្ករស 1/3 ស្លាបព្រាបាយ
  9. ប្រេងសម្រាប់ឆា​​ ៣ស្លាបព្រាបាយ
  10. ប្រេងសម្រាប់បំពង​ 1/2 ចានចង្កឹះ
  11. ស្លឹកម្រះព្រៅ ១ចានចង្កឹះ

*វិធីធ្វើ

  • យកតៅហ៊ូពងមាន់ មកកាត់ជាកង់ៗល្មមសម្រាប់បំពង រួចយកទៅជ្រលក់ជាមួយនិងម្ស៉ៅសម្រាប់បំពង រួចយកទៅបំពងអោយស្រួយនិងលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • ចាក់ប្រេងឆាចូលខ្ទះ មួយទៀត រួចដាក់ខ្ទឹមសចូលទៅ លីងអោយឈ្ងុយ តាមដោយម្ទេសខ្មាំង ឆាអោយមានក្លិនឈ្ងុយ តាមដោយសាច់ជ្រូកចិញ្ច្រាំ ឆាចុះឡើងអោយឆ្អិន រួចផ្សំរសជាតិដោយគ្រឿងផ្សំដែលបានត្រៀមទុក ឆារហូតទាល់តែសាច់ជ្រូកឆ្អិនទើបដាក់តៅហ៊ូដែលយើងបានបំពងទុកចូលឆាអោយចូលគ្នាឱ្យល្អ និងចុងក្រោយដាក់ស្លឹកម្រះព្រៅចូលទៅឆាត្រឡប់ចុះឡើង រួចដួសដាក់ចានជាការស្រេច។
Share This Post: