រៀនធ្វើម្ហូប

[ទំព័រម្ហូប] ធុញគុយទាវ បាយស្រូប អាចសាកធ្វើ “សាំងវិចធូណាម៉ាយ៉ាណែស” សម្រាប់ញ៉ាំពេលព្រឹក ចំណាយពេលមិនដល់ ៥នាទីទេ តែរសជាតិឆ្ងាញ់ញាក់

BY
autoadmin
October 21, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត វិធីធ្វើសាំងវិចធូណាងាយៗមកចែកជូន សាកសមធ្វើសម្រាប់ទទួលទានជាអាហារសម្រន់ រឺ ជាអាហារពេលព្រឹកក៏បាន រឹបងប្អូនអាចធ្វើលក់ក៏បានដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. នំបុ័ងបន្ទះ ២បន្ទះ
  2. ត្រីធូណាកំប៉ុង ១កំប៉ុង
  3. សាឡាត់ស្រួយ តាមចំណូលចិត្ត
  4. អំបិល បន្តិច
  5. ទឹកម៉ាយ៉ាណែស តាមចំណូលចិត្ត
  6. ម្រេច បន្តិច

*វិធីធ្វើ

  • គាស់ត្រីធូណាកំប៉ុងចេញមក រួចស្រង់យកតែសាច់ត្រី ក្រោយមកទៀតយកមកលាយជាមួយទឹកម៉ាយ៉ាណែសក្នុងចាន តាមដោយម្រេច អំបិល រួចលាយអោយចូលគ្នាល្អ
  • យកបន្ទះបំបុ័ងទៅអាំងនិងម៉ាសុីនអាំងអោយស្រួយល្អ រឺ មិនអាំងក៏បានតាមចំណូលចិត្ត រួចយកបន្ទះនំបុ័ងមកបៀកត្រីធូណាម៉ាយ៉ាណែសអោយសប់ល្អ រួចដាក់សាឡាត់ស្រួយពីលើ រួចយកនំបុ័ងមួយបន្ទះទៀតមកផ្គុំចូលគ្នា រួចរាល់ជាការស្រេច។
Share This Post: