រៀនធ្វើម្ហូប

[ទំព័រម្ហូប] ធ្លាប់តែទទួលទានទឹកគ្រឿងត្រីមែនទេ ម៉ោះ Food Mention បង្រៀនរូមបន្តទឹកគ្រឿងបែបថ្មី គឺទឹកគ្រឿងតៅហ៊ូ

BY
Liny Chan
October 3, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ទឹកគ្រឿងតៅហ៊ូមកចែកជូន ធ្លាប់តែទទួលទានតែទឹកគ្រឿងត្រីមែនទេ? ទឹកគ្រឿងនេះដែរបងប្អូនដែលនិយមទទួលទានអាហារបួសក៏អាចទទួលទានបានដូចគ្នា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ
2. តៅហ៊ូត្រាំ ២ដុំ
3. ទឹកតៅហ៊ូ ½ ស្លាបព្រាបាយ
4. តៅហ៊ូ ១ដុំ
5. ស្ករត្នោត ១ស្លាបព្រាបាយ
6. ទឹកអំពិលទុំ 1 ½ ស្លាបព្រាបាយ
7. គល់ស្លឹកគ្រៃហាន់ល្អិត ៤ដើម
8. ម្ទេសស្រស់ហាន់សរសៃៗ ២គ្រាប់
9. ស្លឹកក្រូច ៤សន្លឹក
10. ក្បាលខ្ទិះ ២ចានចង្កឹះ
11. ទឹកសុទ្ធ ១ចានចង្កឹះ
12. បន្លែស្រស់សម្រាប់ជ្រលក់ តាមចំណូលចិត្ត
*វិធីធ្វើ
• ជាដំបូងយើងយកតៅហ៊ូត្រាំនិងតៅហ៊ូយើងធម្មតាមកកិនជាមួយគ្នាអោយម៉ត់
• ក្រោយមកទៀតយើងចាក់ក្បាលខ្ទិះចូលក្នុងខ្ទះ កូរលើភ្លើងល្មម នៅពេលដែលខ្ទិះពុះចាក់គល់ស្លឹកគ្រៃហាន់ល្អិតចូលទៅតាមដោយ តៅហ៊ូដែលយើងបានកិនម៉ត់មុននេះចូលទៅ រួចកូរអោយចូលគ្នា រហូតទាល់តែពុះ
• រួចផ្សំរសជាតិដោយ ទឹកស៊ីអ៉ីវ តាមដោយស្ករត្នោត ទឹកអំពិលទុំ រួចកូរអោយចូលគ្នាល្អ រឺរហូតទាល់តែស្កររលាយ រួចដាក់ម្ទេសចូលទៅ ឆាអោយចូលគ្នា រួចដាក់ស្លឹកក្រូចសើច ចូលទៅភ្លក់រសជាតិតាមចំណូលចិត្ត។

Share This Post: