រៀនធ្វើម្ហូប

[ទំព័រម្ហូប] ញាំក្រូចថ្លុងបង្គាស្រស់ រូបមន្តពិសេស អ្នកមិនធ្លាប់បានសាក អាចធ្វើញ៉ាំបានធានាថា ញ៉ាំហើយចង់ញ៉ាំទៀត

BY
Liny Chan
October 3, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តញាំក្រូចថ្លុងបង្គាស្រស់មកចែកជូន ធានាថាឆ្ងាញ់ពិតមែន មិននិយាយលេង រឺធ្វើលេងៗទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. សាច់ក្រូចថ្លុងសុទ្ធ ៦ចំណិតធំ
2. ស្ករត្នោត ២ស្លាបព្រាបាយ
3. ព្រីកផៅ រឺម្ទេសឆាថៃ ២ស្លាបព្រាបាយ
4. ទឹកត្រី ២ស្លាបព្រាបាយ
5. ទឹកអំពិលទុំ ២ស្លាបព្រាបាយ
6. ក្បាលខ្ទិះ ¼ ចានចង្កឹះ
7. ទឹកត្រី ១ស្លាបព្រាបាយ
8. សាច់ទ្រូងមាន់បេះរួច ½ ចានចង្កឹះ
9. បង្គាស្រុះ ៥ក្បាលរឺតាមចំណូលចិត្ត
10. សាច់ដូងកោសលីងរួច ២ស្លាបព្រាបាយ
11. សណ្តែកដីលីងរួច បុកម៉ត់ល្មម ២ស្លាបព្រាបាយ
12. ខ្ទឹមក្រហមបំពងស្រួយ ២ស្លាបព្រាបយ
13. ខ្ទឹមសបំពង ២ស្លាបព្រាបាយ
14. ក្រូចឆ្មា ២ស្លាបព្រាបាយ
15. ខ្ទឹមក្រហមហាន់ល្អិត ២ស្លាបព្រាបាយ
16. ស្លឹកក្រូចហាន់ល្អិត ៣សន្លឹក
17. ម្ទេសស្រស់ហាន់ល្អិត តាមចំណូលចិត្ត

*វិធីធ្វើ
• បេះសាច់ក្រូចថ្លុងអោយរាយៗ
• តោះយើងមកលាយទឹកញាំទាំងអស់គ្នា ដោយដាក់ក្បាលខ្ទិះ ស្ករត្នោត ទឹកត្រី ទឹកអំពិលទុំ ទឹកស្អាត កូរលើភ្លើងអោយស្កររលាយនិងពុះល្អ រួចបិតភ្លើងទុកអោយត្រជាក់
• ចាក់សាច់ក្រូចថ្លុងចូលក្នុងចានសម្រាប់លាយ ចាក់ទឹកញាំចូលទៅ កូរអោយចូលគ្នា រួចដាក់សណ្តែកដី ខ្ទឹមក្រហមបំពង ខ្ទឹមសបំពង សាច់ដូងលីងរួច ខ្ទឹមក្រហមហាន់ល្អិត ច្របាច់ក្រូចឆ្មា លាយអោយចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់សាច់មាន់ បង្គាស្រុះ រួច លាយអោយចូលគ្នាម្តងទៀត
• ដួសដាក់ចាន ទទួលទានជាមួយស្លឹកកាផ្លូកាន់តែឆ្ងាញ់ រោយពីលើដោយ ស្លឹកក្រូចហាន់ល្អិតជាការស្រេច។

Share This Post: