រៀនធ្វើម្ហូប

[ទំព័រម្ហូប] ទំនងណាស់! ភីហ្សាពោតហូមម៉េត ធ្វើជាអាហារពេលព្រឹកក៏បាន ធ្វើញ៉ាំជុំគ្នាថ្ងៃចុងសប្ដាហ៍ក៏បាន

BY
Liny Chan
October 3, 2021

សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានភីហ្សា តែមិនចង់ចំណាយច្រើន ថ្ងៃនេះដែរយើងមានរូបមន្តភីហ្ស ហូមម៉េតមកផ្ញើ បងប្អូនអាចធ្វើញាំជាអាហារពេលព្រឹកក៏បានដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ពោតក្រហមកំប៉ុង ១កំប៉ុង
  2. ម៉ាយ៉ាណេស ១ដប
  3. នំបុ័ងបន្ទះ ២បន្ទះ
  4. ឈីស ១ចានចង្កឹះ
  5. ទឹកម្ទេសនិងទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  6. ផាសលី តាមចំណូលចិត្ត

*វិធីធ្វើ

  • ជាដំបូងយើងស្រង់យកតែសាច់ពោតក្រហមចេញពីកំប៉ុង រួចដាក់ទឹកម៉ាយ៉ាណេសចូលទៅ ចំនួន ២ស្លាបព្រាបាយ តាមដោយ ឈីស ២ស្លាបព្រាបាយរួចឆាលើខ្ទះហើយចូលគ្នា
  • ក្រោយមកយកទឹកម្ទេសនិងទឹកប៉េងប៉ោះ លាបពីលើនំបុ័ង រួចដួសពោតដែលយើងបានឆាដាក់ពីលើបន្ទះនំបុ័ងដែលយើងបានលាបទឹកម្ទេសនិងទឹកប៉េងប៉ោះរួច ក្រោយមករោយពីលើដោយឈីសអោយច្រើនៗនិងច្របាច់ទឹកម៉ាយ៉ាណេសពីលើរួចយកទៅដុតក្នុងម៉ាសុីនដុតរយះពេល ៨ទៅ ១០នាទីដោយប្រើភ្លើង ១៦០អង្សាសេ រួចរោយពីលើដោយផាសលីជាការស្រេច។

Share This Post: