រៀនធ្វើម្ហូប

[ទំព័រម្ហូប] កំពុងរកនឹកម្ហូបដែលល្អសម្រាប់សុខភាព ហើយរសជាតិឆ្ងាញ់មែនទេ នេះមីនុយថ្មី ស្តេកទ្រូងមាន់ ធានាថាត្រូវម៉ាច់តែម្ដង

BY
Liny Chan
October 3, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត វិធីធ្វើស្តេកសាច់ទ្រូងមាន់មកផ្ញើសម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានស្តេកប៉ុន្តែខ្លាចធាត់បងប្អូនអាចសាកយករូបមន្តនេះមកធ្វើបាន ទាំងឆ្ងាញ់ហើយថែមទាំងមិនធាត់ទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា

*គ្រឿងផ្សំ

  1. សាច់ទ្រូងមាន់ ២៦០ក្រាម
  2. អំបិល 1/2 ស្លាបព្រាកាហ្វេ
  3. ម្រេច 1/2 ស្លាបព្រាកាហ្វេ
  4. ប្រេងអូលីវ 1/2 ស្លាបព្រាកាហ្វេ

*គ្រឿងផ្សំសាល់សាសាឡាត់

  1. ស្វាយទុំ ១ផ្លែ
  2. ប៉េងប៉ោះហាន់តូចៗល្មម ១ស្លាបព្រាបាយ
  3. ខ្ទឹមក្រហមចិញ្រ្ចាំល្អិត ១ស្លាបព្រាបាយ
  4. ជីវ៉ាន់សុយហាន់ល្អិត ១ស្លាបព្រាបាយ
  5. ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
  6. ស្លឹកខ្ទឹមហាន់ល្អិត ១ស្លាបព្រាបាយ
  7. ប្រេងល្ង 1/2 ស្លាបព្រាកាហ្វេ
  8. ទឹកម្ទេស 1/2 ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • ជាដំបូងយើងលាងទ្រូងមាន់អោយស្អាត រួចយកទៅអុាំងនៅខ្ទះសម្រាប់អុាំង រោយពីលើដោយប្រេងអូលីវ អំបិល ម្រេច បន្តការសុាំងសាច់ទ្រូងមាន់យើងអោយឆ្អិនល្អ​រួចដួសឡើងទុកមួយអន្លើរ
  • ក្រោយមកយើងងាកមកធ្វើ សាលសាសាឡាត់ទាំងអស់គ្នា ដោយយើងយក ស្វាយទុំហាន់ល្អិតៗ តាមដោយប៉េងប៉ោះ ស្លឹកខ្ទឹម ខ្ទឹមក្រហម ជិវ៉ាន់សុយ ទឹកម្ទេស ផ្សំរសជាតិដោយក្រូចឆ្មា លាយអោយចូលគ្នាល្អ
  • ក្រោយមកយើងយកសាលសាសាឡាត់ស្រោយពីលើសាច់មាន់អុាំងរបស់យើងជាការស្រេច។

Share This Post: