រៀនធ្វើម្ហូប

[ទំព័រម្ហូប] ធ្លាប់ទិញគេញ៉ាំស្រាប់ៗ តាមពិតត្រីចំហុយ ងាយៗស្រួលធ្វើបែបនេះសោះ

BY
Liny Chan
October 5, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តត្រីកាម៉ុងចំហុយ ឬនៅប្រទេសថៃគេហៅថា ត្រីប្លាធូ មកចែកជូនរសជាតិឆ្ងាញ់មិនប្រៃខ្លាំង បងប្អូនអាចសាកធ្វើបានដោយងាយ ថែមទាំងឆ្ងាញ់មានអនាម័យទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ត្រីប្លាធូ ៤ក្បាល
  2. អំបិល ៥ស្លាបព្រាបាយ
  3. ទឹកស្អាត ២៥០មីលីលីត្រ រឺដាក់អោយលិចត្រីល្មម

*វិធីធ្វើ

  • យកត្រីប្លាធួរឺត្រីកាម៉ុង មកខ្វេសយកពោះវៀនចេញ លាងទឹកអោយស្អាត រួចលាយអំបិលហើយនិងទឹកលាយចូលគ្នា កូរអោយអំបិលរលាយ រួចយកត្រីប្លាធូរឺត្រីកាម៉ុងទៅត្រាំក្នុងទឹកនឹង រយះពេល ៣០នាទី
  • ក្រោយមកស្រង់ត្រីឡើងអោយស្រស់ទឹករួចយកប្រដាប់ដាក់ត្រីសម្រាប់ចំហុយមករៀបត្រីដាក់ចូលទៅ  រួចយកត្រីទៅដាក់ចំហុយក្នុងឡាំងសឹងដែលទឹកកំពុងពុះខ្លាំង ទើបដាក់ត្រីចូលទៅចំហុយរយះពេល ១០នាទី
  • ក្រោយមកយកត្រីចេញពីឡាំងសឹងទុកអោយស្រស់ទឹកនិងត្រជាក់ល្អ បងប្អូនអាចយកទៅចៀនបន្តដើម្បីទទួលទានជាមួយកាពិបុកក៏បាន ចំណែកត្រីដែលនៅសល់បងប្អូនអាចយកទៅផ្លាសេក្នុងកន្លែងកកដើម្បីអោយទុកបានយូរ ។

 

Share This Post: