រៀនធ្វើម្ហូប

[ទំព័រម្ហូប] ទំនងរបស់គេមែន ទឹកដោះគោខ្លាឃ្មុំក្រឡុក អាចធ្វើសម្រាប់កូនៗ ឬ ធ្វើជាមីនុយថ្មីក្នុងហាងក៏បាន ធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត

BY
Liny Chan
October 5, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ទឹកដោះគោខ្លាឃ្មុំក្រឡុកមកចែកជូន ថែមទាំងមានថប់ផីងពិសេសផងដែរ ធានាថា ក្មេងៗច្បាស់ជាចូលចិត្តជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា
*គ្រឿងផ្សំ
1. ទឹកដោះគោខ្លាឃ្មុំ ១កំប៉ុង (ទឹកដោះគោឆៅ)
2. ទឹកកកអនាម័យគ្រាប់តូច ៣កែវ(៥៤០មីលីលីត្រ)
3. ទឹកដោះគោខាប់ ៦០មីលីលីត្រ
4. ទឹកដោះគោស្រស់ ៣០មីលីលីត្រ

*វិធីធ្វើ
ចាក់គ្រប់យ៉ាងចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកអោយម៉ត់ចូលគ្នានិងខាប់ល្អ រួចចាក់ដាក់កែវ រោយពីលើដោយមីឡូ អូវ៉ា់ន់ទីន រឺទឹកដោះគោខាប់ តាមចំណូលចិត្ត

Share This Post: