រៀនធ្វើម្ហូប

[ទំព័រម្ហូប] មីខ្មៅ ឬ ចាចាំងម៉ាក់យ៉ន អាហារកូរ៉េដ៏ពេញនិយមខ្លាំងបំផុត មិនពិបាកធ្វើឡើយ ឯគ្រឿងផ្សំងាយស្រួលរកទិញទៀត

BY
Liny Chan
October 5, 2021

សួស្តីអ្នកទាំងអស់គ្នា​ ថ្ងៃនេះដែរយើងមានរូបមន្តអាហារកូរ៉េដ៏ពេញនិយមខ្លាំងបំផុតមកផ្ញើនោះគឺ ចាចាំងម៉ាក់យ៉ន រឺ មីឧត្តុងឆាបែបកូរ៉េ និងប្រជាជនខ្មែរនិយមហៅថា មីខ្មៅ ដែលគ្រឿងផ្សំផ្សេងៗយើងអាចយកទិញនៅតាមបណ្តាផ្សារទំនើបបានដោយងាយផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់ជ្រូកបីជាន់ ហាន់ល្អិតល្មម ១ចានចង្កឹះ
  2. ដំឡូងបារាំងហាន់ជាកូនដុំតូចល្មម 1/2 ចានចង្កឹះ
  3. ការ៉ុតហាន់ល្អិតល្មម 1/2 ចានចង្កឹះ
  4. ខ្ទឹមបារាំងហាន់កូនដុំល្មម 1/2 ចានចង្កឹះ
  5. ស្ពៃក្តោប ហាន់ខ្លីល្មម ១ចានចង្កឹះ
  6. មីឧត្តុង ១កញ្ចប់
  7. ប្រេងល្ង ២ស្លាបព្រាបាយ
  8. ម្ស៉ៅពោត ២កញ្ចប់
  9. ស្ករស ២ស្លាបព្រាបាយ
  10. សុសចាចាំង កូរ៉េ ៣ស្លាបព្រាបាយ
  11. ល្ងសលីងរួច តាមចំណូលចិត្ត

*វិធីធ្វើ

  • ជាដំបូងយើងដាក់ដាំទឹកអោយពុះរួចស្រុះមីឧត្តុងអោយឆ្អិនល្មម រួចយកទៅលាងជាមួយទឹកត្រជាក់ស្អាត ល្អ ដើម្បីអោយមីឧត្តុងត្រជាក់មិនជាប់គ្នា រួចទុកអោយស្រស់ទឹក
  • យកសាច់ជ្រូកបីជាន់ទៅលីងក្នុងខ្ទះរហូតទាល់តែចេញខ្លាញ់ហើយសាច់ជ្រូកបីជាន់លឿងល្អ ក្រោយមកចាន់ដំឡូងបារាំង ចូលទៅឆាអោយដំឡូងឆ្អិនល្អ រួចដាក់ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោមចូលទៅឆាអោយឆ្អិននិងទន់
  • ផ្សំរសជាតិដោយដាក់ទឹកសុសចាចាំង ស្ករស ទឹកធម្មតាបន្តិចកុំអោយរាវពេក ឆាអោយចូលគ្នា ទើបដាក់ម្ស៉ៅឆាដែលលាយទឹកល្មមចូលទៅឆាអោយចូលគ្នាល្អ រួចបិតភ្លើង
  • ក្រោយមកយើងធ្វើការដួសមីឧត្តុងដាក់ចាន និងទឹកសុះខ្មៅចាចាំមួយចំហៀងរោយដោយល្ងស រួចរាល់សម្រាប់ទទួលទាន។

Share This Post: