រៀនធ្វើម្ហូប

[ទំព័រម្ហូប] ដំឡូងបារាំងបំពងស្រួយ អាហារសម្រន់បែបថ្មី ធ្វើញ៉ាំលេងកំដរមាត់ក៏បាន អាចច្នៃធ្វើលក់នៅតាមហាងក៏បាន

BY
Liny Chan
October 10, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តបំពងដំឡូងបារាំងបំពងស្រួយមកចែកជូន ធានាថាស្រួយពិតៗ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ដំឡូង ៣ផ្លែ
2. អំបិល ១ស្លាបព្រាកាហ្វេ
3. ម្ស៉ៅពោត ½ ចានចង្កឹះ
4. ពងមាន់យកតែពងស ៣គ្រាប់
5. ម្ស៉ៅស៊ុបតាមចំណូលចិត្ត
6. ប្រេងសម្រាប់បំពង
*ឧបករណ៍សម្រាប់ធ្វើ
1. ពុម្ពមូលសម្រាប់សង្កត់យករាងមូល
2. ច្រាស់សម្រាប់លាប
3. កាំបិតសម្រាប់ជិតផ្លែឈើ

*វិធីធ្វើ
• យកដំឡូងបារាំងមកបកសំបករួច ហាន់បន្ទះស្តើងៗ រួចយកទៅត្រាំក្នុងទឹកអំបិល
• ក្រោយមកទៀតយើងស្រង់ដំឡូងបារាំងឡើងអោយស្រស់ទឹក រួចរៀបចាក់ពីលើចានរឺជ្រុញ រួចយកម្ស៉ៅពោតរោយពីលើ ចំណែកដំឡូងមួយបន្ទះទៀតធ្វើការលាបពងមាន់សរួចយកមកផ្គុំចូលគ្នា រួចយកពុម្ពមូលមកសង្កត់ពីលើដំឡូងបារាំងដែលយើងបានផ្គុំចូលគ្នារួច អោយមានរាងមូល បន្តការធ្វើបែបនេះរហូតទាល់តែអស់
• ចាក់ប្រេងសម្រាប់បំពង ចូលក្នុងខ្ទះ រងចាំអោយប្រេងក្តៅ រួចយកដំឡូងបារាំងចូលទៅបំពងអោយលឿងនិងស្រួយល្អ ស្រង់ឡើងអោយស្រស់ខ្លាញ់រោយពីលើដោយម្ស៉ៅស៊ុប រឺ ម្ស៉ៅសម្រាប់ក្រឡុកជាការស្រេច។

Share This Post: