កីឡា

«បាបអយុត្តិធម៌» សាច់រឿងថ្មី លាតត្រដាងពីខ្សែជីវិតបុរសម្នាក់ក្នុងគំនុំសងសឹក កាលពីជាង១០ឆ្នាំមុន ចាក់ផ្សាយនៅភីអិនអិន

BY
Liny Chan
November 4, 2021

ខ្សែភាពយន្តភាពថៃ ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្ត ពីរឿង កម្មសិទ្ធិស្នេហ៍ ដែលកំពុងតែឈានមកដល់ភាគបញ្ចប់ហើយនោះ គឺ រឿង បាបអយុត្តិធម៌។ ជាសាច់រឿងមួយ ផ្តើមចេញពីប្រវត្តិនៃការឈឺចាប់ និ់ងគំនុំសងសឹករបស់ម្នាក់ ដែលត្រឹមតែមួយប៉ព្រិចភ្នែក បានធ្វើឲ្យគេបាត់បង់គូជីវិត និងអនាគតទាំងអស់។ ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីនេះដែរ ទស្សនិកជន នឹងបានទស្សនាពីឈុតឆាក ស្នេហា និងភាពវៃឆ្លាតរបស់មេធាវីស្រីស្អាតរូបស្រស់មួយ នៅក្នុងសំណុំរឿងក្តៅឃាតកម្ម ដែលត្រូវកាត់អស់ជាង ១០ ឆ្នាំមកហើយ។

បាបអយុត្តិធម៌ មិនត្រឹមតែផ្តល់ជូននូវចំណីចក្ខុទៅដល់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការសិក្សាស្រាវជ្រាវ រកនូវភាពស្អាតស្អំ ក៏ដូចជា មេរៀនជីវិតក្នុងការរៀនរំងាប់ចិត្ត បញ្ចប់កំហឹង ដោយការមិនតបតទៅគេវិញ ទើបជីវិតមានក្តីសុខ។ តួយ៉ាង ដូចជា តួអង្គប្រុស តាវ៉ាន់ គឺជាមនុស្សដែលមានចិត្តស្មោះត្រង់ និងក្លាហាន ប៉ុន្តែថ្ងៃមួយ គេត្រូវបានចោទណប្រកាន់ពីបទសម្លាប់បុរសម្នាក់ដែលត្រូវជាឪពុករបស់គូដណ្តឹងខ្លួន។ សំណុំរឿងក្តីនេះ តាវ៉ាន់ គឺជាអ្នកចាញ់ក្តី ហើយត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុកអស់រយៈពេលជាច្រើនឆ្នាំ។ ការពិត នៃឃាតករ បែរជានៅក្រៅគុក ហើយតាវ៉ាន់ ដែលជាមនុស្សត្រូវគេទម្លាក់កំហុស ត្រូវរស់នៅជាប់ឈ្មោះជាអ្នកទោសពីបទឃាតកម្ម។ តាវ៉ាន់ ឈឺចាប់យ៉ាងខ្លាំង ស៊ូរស់ជាមួយនឹងភាពអយុត្តិធម៌ក្នុងគុកជាច្រើនឆ្នាំ ហើយនៅថ្ងៃដែលគេត្រូវបានដោះលែងនោះ ក៏ជាថ្ងៃដែលគេតាំងចិត្តថា នឹងសងសឹកមនុស្សដែលធ្វើឲ្យគេត្រូវរងការចោទការប្រកាន់ចំពោះរឿងនេះ។ ពៀររំងាប់ដោយការមិនចងពៀរ ប៉ុន្តែតាវ៉ាន់់បែរជាព្យាយាមសាងខ្លួនឲ្យកាន់តែមានកំហុស ម្តងហើយម្តងទៀត ដោយសារតែខ្លួនចង់រកយុត្តិធម៌ឲ្យខ្លួនវិញ។ រឿងរ៉ាវ និងឧបសគ្គក្នុងជីវិតជាច្រើនរសជាតិ បានកើតឡើងទៅលើតាវ៉ាន់ ដែលពេលខ្លះធ្វើឲ្យស្នេហារបស់គេសឹងតែបរាជ័យទៀតផង។ ចុងក្រោយ តាវ៉ាន់ បានក្លាយជាជនសង្គមងងឹត ក្នុងពពួកអន្ធពាល ដោយសារតែគំនុំសងសឹងរបស់គេ។

តើដំណើរសាច់រឿងភាគថៃថ្មីនេះ នឹងបកស្រាយជាមួយនឹងឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង បាបអយុត្តិធម៌ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃសុក្រ ទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៩ យប់ ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ៕

សូមទស្សនាវីដេអូខាងក្រោម ៖

Share This Post: