កីឡា

ហាង TOMMY HILFIGER បានពង្រីកទីផ្សាររបស់ខ្លួននៅប្រទេសកម្ពុជាជាមួយវត្តមាននៃហាងដំបូងបំផុតស្ថិតនៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ

BY
Liny Chan
January 4, 2022

Tommy Hilfiger ជាម៉ាកមួយរបស់ក្រុមហ៊ុន PVH Corp. បានប្រកាសបើកដំណើរការហាង TOMMY HILFIGER ដំបូងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។ មានទីតាំងស្ថិតនៅមហាវិថីសម្តេចសុធារស ៣ ក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដី ដែលជាផ្សារទំនើបឯកទេសកំពុងអភិវឌ្ឍន៍ឈានមុខគេក្នុងទីផ្សារអាស៊ី។

ហាង TOMMY HILFIGER មានបង្ហាញនូវសម្លៀកបំពាក់បែបកីឡាជាច្រើនប្រភេទដែលជាខូលិកសិនរដូវស្លឹកឈើជ្រុះ Fall 2021 រួមមានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងតុបតែងលម្អបុរសនិងនារីជាច្រើនទៀត។ ក្នុងនោះបូករួមទាំងទំនិញដែលផលិតដោយប្រើវិធីសាស្រ្តថ្មី និងវត្ថុធាតុដើមដែលធន់អាចប្រើប្រាស់បានយូរជាងមុន រួមទាំងកប្បាសសរីរាង្គ ១០០% ក៏ដូចជាសារធាតុ polyester នីឡុង និងកប្បាសដែលបានកែច្នៃឡើងវិញ ដើម្បីសម្រេចបាននូវបេសកកម្មរបស់ Tommy Hilfiger ក្នុងការថែរក្សានិរន្ដរភាពមានឈ្មោះថា Waste Nothing and Welcome All។

ហាងដែលមានទំហំ ១៧៤៤ ហ្វីតការ៉េ ជាមួយនឹងផ្ទៃលក់ជាង ១៥២៨ ហ្វីតការ៉េ បានឆ្លុះបញ្ចាំងពីគំនិតរចនាហាងជាសកលរបស់ Tommy Hilfiger យ៉ាងប្រណិត ទាន់សម័យ និង សោភណ័ភាពភ្លឺស្រស់ស្រាយ ដែលបញ្ជាក់ពីនិមិត្តសញ្ញាតំណាងកេរ្តិ៍ឈ្មោះជាយូរលង់របស់ម៉ាកយីហោ។ គោលគំនិតនៃការរចនាទាំងនេះបានដកស្រង់ពីការរស់នៅតាមសមុទ្រ ដែលជាប្រភពនៃការបំផុសគំនិតយូរអង្វែងរបស់ Tommy។ ហាងត្រូវបានរចនាបែបពណ័ត្នោតស្រគាំ លាយឡំនិងពណ័ស អមដោយដែករចនាយ៉ាងរលោងផងដែរ។

ក្នុងនោះដែរក៏បន្ថែមការរចនាអេក្រង់ឌីជីថលដើម្បីបង្ហាញវីដេអូយុទ្ធនាការផ្សេងៗ កម្រាលឈើពណ៌ស្រាលស្រទន់ កម្រាលព្រំ TOMMY HILFIGER jacquard និង chevron អំពូលបំភ្លឺពាក់កណ្តាលសតវត្ស និង មានពណ៌ ក្រហម ស និងខៀវដែលជាពណ៌តំណាងរបស់ម៉ាកយីហោ។

ដោយយោងតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលកម្ពុជាអំពីជំងឺកូវីដ-១៩ ទូទាំងហាងបានអនុវត្តន៍ វិធានការណ៍ប្រុងប្រយ័ត្ន ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជន។

TOMMY HILFIGER មានហាងសរុបជាង ២០០០ នៅជាង ១០០ ប្រទេសជុំវិញពិភពលោក រួមទាំងហាងល្បីជាសកលលោកនៅទីតាំងចំនួនបួនបន្ថែមទៀតរួមមាន៖ Brompton Road ទីក្រុង London; Omotesando, ទីក្រុង Tokyo; Regent Street, ទីក្រុង London និង Schadowstraße ទីក្រុង Düsseldorf។ ហាងដែលមានសិទ្ធិចែកចាយមាននៅ Amsterdam, Beijing, Berlin, Cannes, Cologne, Dublin, Florence, Frankfurt, Hamburg, Helsinki, Hong Kong, Istanbul, Lima, Luxembourg, Madrid, Mexico City, Milan, Moscow, Mumbai, Munich, Osaka, Panama City, Punta del Este, Santiago, São Paulo, Seoul, Shanghai, Singapore, Sydney, Vienna, និង Zurich។
មិត្តភក្ដ និង followers នៃម៉ាកយីហោនេះអាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #TommyHilfiger និង @TommyHilfiger ។
# # #

អំពី Tommy Hilfiger

ជាមួយនឹងផលប័ត្រម៉ាកដែលរួមមាន TOMMY HILFIGER និង TOMMY JEANS, Tommy Hilfiger គឺជាក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោក។ ម៉ាកនេះបានផ្តោតសំខាន់ទៅលើការរចនា និងទីផ្សារសម្លៀកបំពាក់បុរសមានគុណភាពខ្ពស់ និងសម្លៀកបំពាក់កីឡា សម្លៀកបំពាក់កុមារ ខោខូវប៊យ ខោអាវក្នុង (រួមទាំងរ៉ូប ខោអាវគេង និងខោអាវនៅផ្ទះ) ស្បែកជើង និងគ្រឿងលម្អផ្សេងៗ។ តាមរយៈអ្នកទទួលអាជ្ញាប័ណ្ណដែលបានជ្រើសរើស Tommy Hilfiger ផ្តល់ជូននូវផលិតផលដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃដូចជា វ៉ែនតា នាឡិកា ទឹកអប់ សម្លៀកបំពាក់ហែលទឹក ស្រោមជើង ទំនិញស្បែកតូចៗ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងវ៉ាលីជាដើម។ ផលិតផល TOMMY JEANS រួមមានខោខូវប៊យ និងស្បែកជើងសម្រាប់បុរស និងស្ត្រី គ្រឿងតុបតែងលម្អ និងទឹកអប់។ ទំនិញក្រោមម៉ាកយីហោ TOMMY HILFIGER និង TOMMY JEANS មានសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកតាមរយៈបណ្តាញដ៏ធំទូលាយនៃហាងលក់រាយ TOMMY HILFIGER និង TOMMY JEANS រួមមានហាងឯកទេស ហាងលក់ទំនិញឈានមុខគេ និងតាមបណ្ដាហាងលក់រាយតាមអ៊ីនធឺណិត ក៏ដូចជានៅក្នុងវេបសាយ tommy.com ។

អំពី PVH Corp.
PVH គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត និងទទួលបានការកោតសរសើរមួយរបស់ពិភពលោក ដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាង 40 ប្រទេស។ ម៉ាកសញ្ញាពិភពលោកប្រចាំរបស់យើងរួមមាន Calvin Klein និង TOMMY HILFIGER ។ ប្រវត្តិសាស្រ្ត 140 ឆ្នាំរបស់យើងត្រូវបានបង្កើតឡើងដោយភាពខ្លាំងនៃម៉ាករបស់យើង ក្រុមការងាររបស់យើង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញម៉ូដទៅមុខឱ្យបានល្អឥតខ្ចោះ។ នោះហើយជាថាមពលរបស់ពួកយើង។ នោះហើយគឺជាថាមពលរបស់ PVH ។
សូម Follow ពួកយើងតាមរយៈ Facebook, Instagram, Twitter និង LinkedIn

Share This Post: