ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងមួយក្រុម ដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅចំណុចមុខសាលាមតេ្តយ្យ ក្នុងក្រុងពោធិ៍សាត់

BY
srey nuch
December 2, 2022

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេ្តយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ)។
ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖ -ដែកទីបចំនួន០១ដើម។

-ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

Share This Post: