ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា កម្មវិធី Air Show ដែលគ្រោងបង្ហាញយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ត្រូវបានផ្អាកវិញហើយ

BY
srey nuch
April 26, 2024

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មវិធី Air Show ដែលគ្រោងបង្ហាញយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ នារសៀលថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានផ្អាកវិញហើយ។

សូមបញ្ជាក់ថា តាមគម្រោង នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គ្រោងប្រារព្ធពិធីពិពរណ៌បង្ហាញការហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendship Air Show 2024) យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ហោះតាមបណ្ដោយឆ្នេរសមុទ្ររាម រហូតដល់ឆ្នេរទីលានតេជោ(ពយតាមួង) ក្រុងព្រះសីហនុ។

បើតាមមន្ត្រីដដែលបញ្ជាក់ដោយដកស្រង់សម្តីពីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មកបញ្ជាក់បន្ថែមថា ពិធីនេះត្រូវបានផ្អាកដំណើរការវិញហើយ ដោយសារតែយន្តហោះខ្នាតតូចពីប្រទេសថៃ មកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឃើញមានចំនួនតែ ២គ្រឿងប៉ុណ្ណោះ និងថាបច្ចុប្បន្នយន្តហោះនេះ បានហោះត្រឡប់ទៅប្រទេសថៃវិញហើយ៕

ប្រភព៖ លោក Huy Bunleng News

Share This Post: