PR Beer

ស្រាបៀរអង្គរ ៣០ឆ្នាំនៃកិត្យានុភាព និងបន្តឆ្ពោះទៅមុខជានិច្ច

BY
Naren
December 5, 2022

(ភ្នំពេញ)៖ ចូលរួមអបអរសាទរខួប ៣០ឆ្នាំនៃកិត្យានុភាពជាមួយស្រាបៀរអង្គរ។ ក្នុងឆ្នាំ២០២២នេះ ស្រាបៀរអង្គរមានអាយុកាល ៣០ឆ្នាំ ហើយនៅបន្តស្ថិតក្នុងបេះដូងខ្មែរគ្រប់កាលៈទេសៈ។

លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល បាននិយាយថា «យើងបានស្ថិតនៅជាមួយប្រជាជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។ យើងខ្ញុំដែលតំណាងឱ្យស្រាបៀរអង្គរមានមោទកភាពណាស់ដែលស្រាបៀររបស់យើងខ្ញុំត្រូវបានទទួលស្គាល់ជា “ស្រាបៀរអង្គរ” ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលគ្រប់រូបសម្រាប់អនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់។ យើងខ្ញុំនឹងបន្តឆ្ពោះទៅមុខជានិច្ចជាមួយលោកអ្នក។»

ស្រាបៀរអង្គរក៏បានចាប់ផ្តើមយុទ្ធនាការបេតិកភណ្ឌដែលជាព្រឹត្តិការណ៍ដ៏សំខាន់អស្ចារ្យមួយក្នុងឆ្នាំនេះ ដោយផ្តោតលើអត្តសញ្ញាណខ្មែរចំនួនបួន (៤)៖
១.ក្រមា៖ ក្រមារឹតតែខ្លាំង ចំណងកាន់តែខ្លាំង។
២. ចាប៉ីដងវែង (ឧបករណ៍ភ្លេង)៖ ដូចខ្សែចាប៉ី យើងកាន់តែរឹងមាំ និងរីករាយគ្រប់ពេលនៅជាមួយគ្នា។
៣.ដើមត្នោត៖ ដើមត្នោតដុះខ្ពស់ដូចមិត្តភាពដ៏រឹងមាំរបស់យើង។
៤. ស្បែកធំ (ល្ខោនស្រមោល)៖ តាមរយៈស្រមោលជាមួយពន្លឺ បង្កើតជីវិតរស់រវើករបស់យើង។

លោក អែម យុទ្ធូ បានបន្តថា «ស្រាបៀរអង្គរចង់អបអរសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ជាមួយនឹងខួបលើកទី៣០ របស់ខ្លួននៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ដល់ពេលដើម្បីអបអរសាទរមិត្តភាព សំណើចក្អាកក្អាយ ការជួបជុំ ការចងចាំ អត្តសញ្ញាណ និងប្រទេសរបស់យើង។ ៣០ឆ្នាំនៃកិត្យានុភាព និងបន្តឆ្ពោះទៅមុខជានិច្ច។ ៣០ឆ្នាំក្នុងបេះដូងខ្មែរ និងបន្តឆ្ពោះទៅមុខជានិច្ច។»

https://fb.watch/hdpT1lIFfn/

សូមពិសាដោយការទទួលខុសត្រូវ។

Share This Post: