បច្ចេកវិទ្យា

តើស្មាតហ្វូនអ្វីដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេមនៅក្នុងឆ្នាំ2023?

BY
Liny Chan
July 16, 2023

ថ្មីៗនេះបន្ទាប់ពី OPPO ប្រកាសដាក់លក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មី OPPO A78 តម្លៃត្រឹមតែ $259 បានធ្វើឲ្យស្មាតហ្វូននេះក្លាយជាប្រធានបទក្តៅគគុកពីសំណាក់អ្នកប្រើប្រាស់ និងអ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទដៃ។

OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលសាកថ្មលឿនក្នុងកម្លាំង 67W SUPERVOOC ចំណាយពេលសាកតិច និងប្រើប្រាស់ថាមពលបានយូរ។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលមានអេក្រង់ AMOLED 90Hz ទាន់សម័យ ផ្តល់ឲ្យដំណើរការរលូនក្នុងការអូសបញ្ជា និងជួយឲ្យការទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពច្បាស់ត្រជាក់ភ្នែកប្លែកជាងអេក្រង់ធម្មតាក្នុងចំណោមទូរស័ព្ទតម្លៃប្រហែល។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងដែលមានអង្គចងចាំទំហំធំ ROM 256GB អាចរក្សាទុកវីដេអូ រូបភាព និងហ្គេមធំៗដោយមិនបាច់បារម្ភ។ លក្ខណៈទាំង 3 នេះដែលបំពាក់នៅលើ OPPO A78 ជាដៃគូហ្គេមដ៏អស្ចារ្យពិតប្រាកដមែន។ ដូចនេះចង់ដឹងថា តើស្ថាប័នព័ត៌មានក្នុងស្រុកបានបញ្ចេញមតិយោបល់អ្វីខ្លះពីស្មាតហ្វូន OPPO A78?

Cambo Report:  OPPO A78 មិនត្រឹមតែលឿន ប៉ុន្តែថែមទាំងបំពាក់ថាមពលថ្មធំ 5000mAh សាកពេញម្តង ប្រើបានពេញមួយថ្ងៃ សប្បាយលេងហ្គេម សប្បាយមើលវីដេអូ ព្រមទាំងមានសុវត្ថិភាព និងកាន់ថ្មយូរឆ្នាំផងដែរ។ OPPO A78 មិនត្រឹមតែបង្ហាញរូបភាពត្រជាក់ភ្នែកនៅលើអេក្រង់ទម្លុះ AMOLED 90Hz ទំហំ 6.43” ប៉ុណ្ណោះទេ ប៉ុន្តែវាជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នាដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់។ OPPO A78 ជាស្មាតហ្វូនមានទំហំផ្ទុកក្នុងម៉ាស៊ីន ROM 256GB ធំបំផុតក្នុងកម្រិតតម្លៃដូចគ្នា ផ្តល់នូវឃ្លាំងផ្ទុកគ្រប់គ្រាន់ និងបទពិសោធកាន់តែរលូន ជាមួយនឹង RAM 8GB (+8GB) ផ្តល់ឲ្យដំណើរការរហ័ស ឆ្លាស់កម្មវិធីទៅមកកាន់តែរលូន។

Khmer News: OPPO A78 លេងហ្គេមកាន់តែជក់ចិត្ត ហើយរឹតតែសប្បាយជាមួយ Dual Stereo Speakers បទពិសោធសំឡេងព័ទ្ធជុំវិញ 360° ងាយស្រួលក្នុងការហ្គេម PUBG និងហ្គេមល្បីៗជាច្រើនទៀត។ បន្ថែមពីនេះ Dual Stereo Speakers ផ្តល់ឲ្យការទស្សនាវីដេអូកាន់តែជក់ចិត្ត ជាមួយសំឡេងកាន់តែច្បាស់។ រឹតតែពិសេស OPPO A78 ក៏បំពាក់នូវ Ultra Volume Mode អាចស្ដាប់បានឮច្បាស់ជាមួយសំឡេងរហូតដល់ 200% ទោះបីអ្នកចេញក្រៅ ឬក្នុងបរិយាកាសដែលមានសំឡេងរំខានក៏ដោយ។

News4Youth: OPPO A78 រចនារាងជ្រុងទាក់ចិត្ត កាលីបស្រស់ស្អាត ស្តើងស្រាលគួរឲ្យចង់ចាប់កាន់ និងមានភាពប្រណីតបែបស្មាតហ្វូនកំពូល ស័ក្តិសមសម្រាប់យុវវ័យសម័យថ្មី។

តោះគិតអីទៀត! ប្រញាប់ទៅទិញ OPPO A78 ឥឡូវនេះក្នុងតម្លៃត្រឹមតែ $259 នឹងទទួលបានកាដូពិសេសជាច្រើនពីក្រុមហ៊ុន OPPO រួមមាន៖ កាសឥតខ្សែ បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ។

Share This Post: