បច្ចេកវិទ្យា

តើនឹងមានព្រឹត្តិការណ៍កក្រើកអ្វីខ្លះដែលកើតឡើងនៅក្នុងថ្ងៃសម្ពោធស្មាតហ្វូន OPPO Reno10 Series 5G?

BY
Liny Chan
August 3, 2023

ព្រឹត្តិការណ៍ពិសេសនឹងមកដល់ឆាប់ៗនេះនាថ្ងៃទី6 ខែសីហា ឆ្នាំ2023 វេលាម៉ោង 4រសៀលតាមរយៈការផ្សាយផ្ទាល់ពី Facebook Page ផ្លូវការរបស់ OPPO ក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយលោកអ្នកនឹងជួបជាមួយតារាកិត្តិយសជាច្រើនរូបពិសេស ព្រះនាងតូច ជេនណា នរោត្តម ព្រមទាំងវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា រួមទាំងពិធីករពិធីការិនីសម្បូរវោហារស័ព្ទ ជា វណ្ណរិទ្ធិ និង សាឌី ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតក្នុងប្រទេសកម្ពុជា។ ដូចនេះ កុំភ្លេចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាជាមួយព្រឹត្តិការណ៍ដ៏ពិសេសនេះ។

មិនតែប៉ុណ្ណោះ សម្រាប់អ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ពី Facebook Page ក៏អាចមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO Reno10 5G និងកាស Enco Buds2 ជាច្រើនរង្វាន់ក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ផងដែរ។ រកឯណាបាន! ទទួលបានភាពសប្បាយរីករាយហើយ ថែមទាំងមានឱកាសឈ្នះរង្វាន់ភ្លាមៗទៀត!

ជាការពិតណាស់! សម្រាប់អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយពីស្មាតហ្វូន Portrait ជំនាន់ថ្មី OPPO Reno10 Series 5G ដែលកំពុងវាយលុកយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិ និងប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេសអស្ចារ្យ និងមានភាពលេចធ្លោបំផុតនៅក្នុងស្មាតហ្វូនមួយនេះ ធ្វើឲ្យអតិថិជនជាច្រើនអន្ទះសាររង់ចាំគ្រប់គ្នា ជាពិសេសជាមួយបច្ចេកវិទ្យាកាមេរ៉ា Telephoto Portrait ទំហំ 32MP ដែលមានសមត្ថភាពថតរូប Portrait ព្រមទាំងអាច Zoom បានដោយមិនខូចគុណភាពរូបភាព។ មួយវិញទៀត យើងឃើញថានៅក្នុងទីផ្សារស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នាគឺមានតែ OPPO Reno10 Series 5G តែប៉ុណ្ណោះ ដែលបំពាក់ជូននូវបច្ចេកវិទ្យា Optical Zoom ព្រោះជាធម្មតាគឺមានតែ Digital Zoom តែប៉ុណ្ណោះ។ ក្រៅពីនេះ OPPO Reno10 Series 5G ក៏មានចំណុចពិសេសៗជាច្រើនទៀតដែលយើងគ្រប់គ្នានឹកស្មានមិនដល់។ ដូចនេះ រង់ចាំទស្សនាភាពអស្ចារ្យរបស់ OPPO Reno10 Series ដែលត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី6 ខែសីហា ឆ្នាំ2023 វេលាម៉ោង 4រសៀល៕

Share This Post: