Der Daily

ចូលរួមចែករំលែកក្ដីស្រលាញ់ដល់កុមារកម្ពុជាជាង ៦ពាន់នាក់ ដោយគ្រាន់តែកម្ម៉ង់គាវមួយចាននៅហាងស៊ុបចិន KungFu Kitchen គ្រប់សាខាទាំងអស់

BY
Liny Chan
August 19, 2023

ក្រោយមានវត្តមាននៅក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះហាងស៊ុបបែបចិនដ៏ល្បីមួយ គឺ Kungfu Kitchen បានបើកដំណើរការបាន ៣ឆ្នាំមកហើយ។ ក្នុងឱកាសខួបគម្រប់ ៣ឆ្នាំនេះផងដែរ ហាងស៊ុបដ៏ពេញនិយមមួយនេះ បានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា “KFK Love” ដែលមានន័យថា Kungfu Kitchen នឹងផ្ដល់ក្ដីស្រលាញ់ដែលទទួលបានពីអតិថិជនទៅកាន់ កុមារនៅក្នុងប្រទេសកម្ពុជាយើង។

ដើម្បីចូលរួមផ្ដល់ក្ដីស្រលាញ់តាមរយៈ Kungfu Kitchen ទៅកាន់កុមារនៅកម្ពុជា អតិថិជនទាំងអស់គ្រាន់តែកុម្ម៉ង់គាវ ដែលជាមីនុយដ៏ពេញនិយម និងលក់ដាច់បំផុតប្រចាំហាង មិនថា ចានតូច ឬ ធំ និងគាវរសជាតិណាក៏បាន នៅគ្រប់សាខាទាំងអស់របស់ Kungfu Kitchen ចំនួន ១ចាន នោះខាងហាងនឹងធ្វើការបរិច្ចាគ ១ដុល្លារទៅកាន់អង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា ហៅកាត់អង្គការ PSE ជាអង្គការដែលកំពុងមើលថែទាំកុមារជាង ៦៥០០ នាក់។

លើសពីនេះទៅទៀត អតិថិជនដែលទៅញ៉ាំនៅហាងផ្ទាល់ អាចមានឱកាស ឈ្នះ $30 Voucher ទៀតផង ដោយគ្រាន់តែថតរូប ធ្វើដៃបេះដូង ហើយផុសនៅលើប្រព័ន្ធផ្សព្វផ្សាយ រួច Tag Kungfu Kitchen’s page បន្ទាប់មកប្រើនូវពាក្យ #KFKLove នោះ អ្នកដែលទទួលបានចំនួន likes ច្រើននៅក្នុងផេកកុងហ្វូ ឃីតឈិន និងមានឱកាសឈ្នះរង្វាន់ខាងលើ។

កម្មវិធីសប្បុរសធម៌ “KFK Love” ធ្វើឡើងរយៈពេល ១ខែពេញ គឺចាប់ពីថ្ងៃទី០៣ ខែសីហា រហូតដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣​នេះ។ ដូច្នេះនៅចាំអីទៀត តោះ! ទៅញ៉ាំស៊ុបបែបចិនឆ្ងាញ់ៗ ហើយធ្វើការកម្ម៉ង់គាវដែលលក់ដាច់បំផុតរបស់ Kungfu Kitchen ដោយ ១ឆ្នាំលក់បានដល់ទៅ ១លានគ្រាប់ ញ៉ាំជុំមិត្តភក្កិ គ្រួសារ ដៃគូដៃកង់ ដើម្បីចែករំលែកក្ដីស្រលាញ់ទាំងអស់គ្នា។ ហាង KungFu Kitchen
បើកលក់ពីម៉ោង 11:30 ព្រឹក ដល់ 9:30យប់ មានរហូតដល់ទៅជាង ១០សាខានៅក្នងទីក្រុងភ្នំពេញ៕

Share This Post: