Der Daily

ពេញញ៉ាំហើយធីមយើង ហាង IQ សាច់អាំង​ (សែនសុខ) មានប្រូម៉ូសិនពិសេស ណាត់គ្នាមកដឹងតែចំណេញហ្មង!

BY
Liny Chan
September 15, 2023

ឱ្យតែល្ងាចឡើងមិនទាន់ចេះតែនឹកឃើញឃ្លាននេះឃ្លាននោះ តែទាស់ត្រង់ថវិកាមានកំណត់ ម៉ោះ DerDaily ប្រាប់ពីហាងមួយកន្លែង ជួយសន្សំលុយបានរៀងក្រែលដែរ សំខាន់រសជាតិអ៊ែម ហើយមុខម្ហូបគ្រប់មុខសុទ្ធតែពេញនិយមទៀត។

ជឿថា អ្នកនៅម្ដុំសែនសុខ ប្រាកដជាបានស្គាល់ខ្លះហើយ ហាង IQ សាច់អាំង​ (សែនសុខ) ដែលទើបតែបើកលក់កាលពីពេលថ្មីៗនេះ នៅទីនោះ មានមុខម្ហូបសំបូររបែបមែនទែន មិនថាជាប្រភេទ ស៊ុប សាច់អាំង បុកល្ហុង ឬ ក៏ប្រភេទគ្រឿងក្លែម ហើយម្ហូបនីមួយៗ មានឈ្មោះទាក់ទាញមែនទែន ឯរសជាតិវិញក៏ឆ្ងាញ់ ហើយតម្លៃសមរម្យក៏សមរម្យដោយមានចាប់ពី ៣ដុល្លារឡើងទៅតែប៉ុណ្ណោះ។ សំខាន់ ឥលូវហាងមានប្រូម៉ូសិន ទៅញ៉ាំអាហារមិនថាពេលណាក៏ដោយ នឹងទទួលបាន Voucher បញ្ចុះតម្លៃរហូតដល់ ៣០% សម្រាប់ការបញ្ចុះតម្លៃទៅលើឈុតសាច់អាំង និងស៊ុប នៅពេលយើងត្រលប់មកញ៉ាំនៅថ្ងៃបន្ទាប់ ឬ លើកក្រោយ ហើយបើយើងថតរូប រួច Checkin នឹងទទួលបានការបញ្ចុះតម្លៃ ១០% ឃើញចំណេញអត់??

អ៉ឺចឹងណាត់ដៃគូដៃកង់ ឬ ណាត់ធីមឱ្យហើយ ស៊ែរលុយគ្នាតិចៗមកញ៉ាំអីល្ងាចឡើងឱ្យណាណីម្ដងមើល ព្រោះបរិយាកាសនៅ IQ សាច់អាំង​ (សែនសុខ) អែមណាស់ តុបតែងបែប លំហ ជាមួយការដេគ័រភ្លើងបែបស្រទុំៗ អមជាមួយ Band ដែលលេងកំដរ គ្រាន់តែនឹកឃើញក៏រំសាយអារម្មណ៍បានដែរ។ ហាង: IQ សាច់អាំង​ (សែនសុខ) បើកលក់ពីម៉ោង 4ល្ងាច ដល់ 12យប់ ,លេខទូរស័ព្ទ: 078 899 919 ទីតាំង: ផ្លូវលេខ 1005 សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ ស្ថិតនៅក្រោយភោជនីយដ្ឋាន តាយតាយ II ,ផែនទី: https://maps.app.goo.gl/VbfK2fRMENWibwkf7?g_st=ic

Share This Post: