បច្ចេកវិទ្យា

មកដឹងពីតម្លៃ iPhone 15 Pro និង iPhone 15 Pro Max ដែលទើបតែប្រកាសចេញក្ដៅៗនេះ

BY
srey nuch
September 13, 2023

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន ៤ម៉ូដែល តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ជាមួយវត្ត iPhone ថ្មីនេះ គឺ វាបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ ៤៨មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom ដែលតម្លៃលក់ក្នុងស្រុកគេចាប់ពី ៩៩៩ដុល្លារ៖15 Pro 128GB និង 15 Pro Max ឡើងថ្លៃ ១១៩៩ដុល្លារ 256GB។

សម្រាប់ iPhone 15 Pro និង iPhone 15 Pro Max ដែលទើបប្រកាសចេញ អេក្រង់ដដែល 6.7″ និង 6.1″ ជាមួយកាមេរ៉ា ៣គ្រាប់ដដែល (update) ថតវីដេអូ 4K60 ProRes , 15 Pro Max អាច zoom optical 5X (120MM) ប្រើតួខ្លួន titanium ថ្មី Grade 5 ប្រើប៊ូតុង Action ថ្មី ងាយជួសជុលជាងមុន។

iPhone សេរីថ្មីនេះ គឺ វាត្រូវបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C 10 Gigabit (USB 3) #RIP Lighting
– chip ថ្មី A17 pro ទំហំតូចបំផុត 3nm
– ជម្រើស 4 ពណ៌ Black, White, Blue / Natural
តម្លៃស្រុកគេចាប់ពី $999 :15 Pro 128GB និង 15 Pro Max ឡើងថ្លៃ 1199$ 256GB ។

សម្រាប់ iPhone ទាំង៤ម៉ូដែលនេះផងដែរ ត្រូវបានក្រុមហ៊ុន Apple ដាក់អោយធ្វើការបញ្ជាទិញទុកជាមុនបានចាប់ពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ខណៈដែលការចេញលក់ជាផ្លូវការតែម្ដងនៅថ្ងៃទី២២ ខែកញ្ញា ដោយក្នុងនោះមានបណ្ដាប្រទេសដែលជាទីផ្សារធំៗមួយចំនួនដូចជា អាមេរិក អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌា ចិន និងជប៉ុន ៕

Share This Post: