បច្ចេកវិទ្យា

មានលក់ហើយ! OPPO A38 តម្លៃត្រឹមតែ $169 ប៉ុណ្ណោះ

BY
Liny Chan
September 25, 2023

មកដល់ហើយ! OPPO A38 គឺជាស្មាតហ្វូនត្រកូល A ដែល OPPO ទើបដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះហើយក្នុងតម្លៃ $169 ដែលគេផ្តោតសំខាន់ទៅលើប្រតិបត្តិការមិនទាក់ កម្លាំងសាកថ្ម កាមេរ៉ាលំដាប់កំពូល AI និងអេក្រង់រលូនភ្លឺច្បាស់ ដែលធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់ហ្វេនៗត្រកូល A Series និងអ្នកមានតម្រូវការស្មាតហ្វូនតែស្ទើរថវិកាផងដែរ។ ដូចនេះចំណុចពិសេស 4 យ៉ាងដែលអ្នកគួរតែដឹងអំពីស្មាតហ្វូន OPPO 38 រួមមាន៖

• ប្រតិបត្តិការមិនទាក់ជាមួយ RAM 8GB(4GB+4GB) | ROM 128GB
OPPO A38 បំពាក់មកបន្ទះឈីបប្រភេទ Mediatek Helio G85 ជាមួយកម្លាំងម៉ាស៊ីន RAM 8GB (4GB+4GB) ដែលផ្តល់នូវប្រតិបត្តិការកាន់តែរលូនគ្រប់ពេល ទោះបើកកម្មវិធីច្រើនក៏មិនមានបញ្ហាគាំង ឬរអាក់រអួល ជាមួយទំហំផ្ទុកធំ ROM 128GB និងដើរដោយប្រព័ន្ធ Android ជំនាន់13 លើប្រព័ន្ធប្រតិបត្តិការ Color OS 13.1។
• កម្លាំងសាកថ្ម 33W SUPERVOOC
OPPO A38 បំពាក់ថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W SUPERVOOC សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 75នាទី និងការពារសុវិត្ថភាពគ្រប់ពេលវេលា។ ហើយសម្រាប់អ្នកចូលចិត្តទស្សនាវីដេអូ អាចមើលបានរហូតដល់ 5ម៉ោង និងអាចនិយាយទូរស័ព្ទបាន 8.6ម៉ោងឯណ្ណោះ។
• កាមេរ៉ាលំដាប់កំពូល AI 50MP
OPPO A38 បំពាក់កាមេរ៉ាមេទំហំធំ 50MP ដែលការផ្តិតយករូបភាពនៅលើនេះច្បាស់ត្រជាក់ភ្នែក និងផ្តល់ Detail ក៏បានខ្ពស់ ។ រីឯ លេនមួយគ្រាប់ទៀតមានទំហំ 2MP ជា Depth Sensor សម្រាប់ជំនួយដល់ការថតរូបបែបព្រាលផ្ទៃខាងក្រោយបានស្អាតបែបធម្មជាតិពិតៗតែម្តង។ ចំណែក កាមេរ៉ាស៊ែលហ្វី គឺជាលេនទម្លុះអេក្រង់មានទំហំ 5MP ផ្តល់ឲ្យគុណភាពរូបភាពច្បាស់ និងផ្តល់នូវភាពស្រស់ស្អាតគ្រប់ពេល។
• អេក្រង់ 90Hz រលូនភ្លឺច្បាស់
OPPO A38 បំពាក់ជាមួយល្បឿនបង្ហាញខ្ពស់ 90Hz រលូនឥតទាក់ភ្នែករាល់ពេលមើល Facebook, Instagram និងកម្មវិធីកម្សាន្តផ្សេងៗ។ មិនតែប៉ុណ្ណោះ វាបំពាក់ជាមួយអេក្រង់ទំហំ 6.56” ទូលាយងាយស្រួលមើល ជាមួយកម្រិតពណ៌ដិតស្រស់ 96% NTSC បង្ហាញរូបភាពកាន់តែទាក់ទាញ កាន់តែជក់ចិត្តជាងមើលលើអេក្រង់ធម្មតា ជាមួយនឹងកម្រិតជះពន្លឺបានកប់ដល់ទៅ 720 nits។

អ្វីដែលកាន់តែទាក់ទាញ OPPO A38 ក៏បានឌីហ្សាញឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាត ដោយមានស៊ុមជុំវិញរចនាបែបទាលស្មើជាមួយកម្រាស់ស្តើងត្រឹមតែ 8.16mm និងមានទម្ងន់ស្រាល 190g ដូចនេះធ្វើឲ្យការកាន់ប្រើប្រាស់យូរក្នុងដៃដោយមិនមានអារម្មណ៍ថាចុករោយដៃ។ OPPO A38 មកជាមួយជម្រើស 2 ពណ៌ដ៏ស្រស់ស្អាតគឺ Glowing Black និង Glowing Gold ។

តោះ! ចាំអង្កាល់ទៀតទិញ OPPO A38 ស៊េរីថ្មីចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃ $169 ប៉ុណ្ណោះ នឹងទទួលបានកាដូថែមជូន៖ ខ្សែសាកបំបែក3 និងបណ្ណធានា1ឆ្នាំ និងសេវាថែទាំ៕

Share This Post: