បច្ចេកវិទ្យា

អបអរសាទរដល់ជ័យលាភីចំនួន 5 រូបពីការប្រកួតថតរូប OPPO Photography Contest 2023

BY
Liny Chan
September 25, 2023

នៅរសៀលថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO Photography Contest 2023 ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ និងមានភាពច្នៃប្រឌិតខ្ពស់ ដែលកម្មវិធីនេះបានធ្វើឡើងនៅ GIA Tower – Garden In the Air ក្រោមការចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា អ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។

តួយ៉ាងកម្មវិធីប្រកួតថតរូបលើទូរស័ព្ទដៃ OPPO Photography Contest 2023 បានរៀបចំឡើងក្នុងគោលបំណងឲ្យនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ឧបករណ៍ស្មាតហ្វូនរបស់ OPPO ក៏អាចក្លាយជាអ្នកជំនាញថតរូប Portrait អាជីពផងដែរ។ ហើយកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន 5 នៅក្នុងប្រទេសកម្ពុជារួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យលីមកុកវីង ដែលការប្រកួតមានដល់ទៅ 2 វគ្គ ដែលវគ្គទី 1 បានធ្វើការប្រកួតនៅតាមសាកលវិទ្យាល័យនីមួយៗ បូករួមទាំងការផ្តល់នូវសិក្ខាសាលាពីអ្នកជំនាញអាជីពដោយឥតគិតថ្លៃថែមទៀតផង ហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានធ្វើឡើងក្រោមប្រធានបទ “សម្រស់ទីក្រុងភ្នំពេញ”។

ក្នុងនោះផងដែរ ដើម្បីចម្រាញ់យកជើងខ្លាំងចំនួន 5 រូបពីការប្រកួតថតរូបតាមទូរស័ព្ទដៃ និងមានសុក្រឹតបំផុតដល់បេក្ខភាពក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺមានការដាក់ពិន្ទុ 50% ពីគណៈកម្មាការ។ រីឯ 50% ទៀតគឺបានមកពីការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ពីថ្ងៃទី 20-24 ខែកញ្ញា កន្លងមក។

សូមអបអរសាទរដល់ជ័យលាភីចំនួន 5 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖
– ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ Kouk Mengchou មកពីសាកលវិទ្យាល័យកម្ពុជា
– ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ Ky Chanchomrern មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
– ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ Pich Thavat មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
– ចំណាត់ថ្នាក់លេខ 4 បានទៅលើបេក្ខជនឈ្មោះ Ung Sothanouk មកពីសាកលវិទ្យាល័យ លីមកុកវីង
– ចំណាត់ថ្នាក់លេខ 5 បានទៅលើបេក្ខជនឈ្មោះ Kak Vatey មកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5រូប បានទទួល៖
– ជ័យលាភីលេខ1: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ទឹកប្រាក់ 1,000,000 រៀលជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។
– ជ័យលាភីលេខ2 និងលេខ3: OPPO Pad Air មួយគ្រឿង ទឹកប្រាក់ 500,000 រៀលជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។
– ជ័យលាភីលេខ4 និងលេខ5: កាសឥតខ្សែ Enco Air3 មួយគ្រឿង ទឹកប្រាក់ 200,000 រៀលជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក៕

Share This Post: