បច្ចេកវិទ្យា

តើកម្រិតរូបភាព Portrait 1x និង 2x ថតដោយកាមេរ៉ា Telephoto Portrait នៅលើ OPPO Reno11 Series 5G ខុសប្លែកគ្នាត្រង់ចំណុចណា?

BY
Liny Chan
February 23, 2024

កន្លះឆ្នាំទៀតហើយ! កន្លះឆ្នាំម្តង OPPO បានអាប់ដេតត្រកូល Reno Series របស់ខ្លួនពី Reno10 Series 5G ទៅ Reno11 Series 5G។ ដោយកំឡុងពេលនេះក្រុមហ៊ុន OPPO ប្រចាំទីផ្សារកម្ពុជាក៏កំពុងប្រកាសត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាផ្លវការក្នុងពេលប៉ុន្មានថ្ងៃខាងមុននេះ។ ក្នុងនោះក្រុមហ៊ុន OPPO ក៏បានអនុញ្ញាតិឲ្យ Influencers ល្បីៗអាចប្រើប្រាស់ និងតេស្តសាកល្បងផ្ទាល់ដំបូងគេពីសមត្ថភាពកាមេរ៉ា Telephoto Portrait លើ OPPO Reno11 Series 5G ដើម្បីបង្ហាញឲ្យដឹងថាតើគុណភាពកាមេរ៉ាមានលក្ខណៈពិសេសកម្រិតណាបើធៀបទៅនឹងជំនាន់មុនរបស់ខ្លួន។

តាមរយៈការប្រៀបធៀបគុណភាពរូបភាពកម្រិត 1X និង 2X មានភាពខុសប្លែកគ្នាខ្លាំង។ សម្រាប់ការថត 1X រូបភាពមិនសូវមានភាពលេចធ្លោ ផ្ទៃ Background មានភាពស្មុគស្មាញ ហើយរូបភាពទាំងមូលមើលទៅដូចរូបភាព Portrait ដែលថតចេញពីទូរស័ព្ទធម្មតា។
កាន់តែពិសេសយើងសង្កេតឃើញថា គុណភាពរូប 2X លើកនេះ OPPO កាន់តែធ្វើបានល្អជាងមុនថែមមួយកម្រិតទៀត ដោយលទ្ធផលរូបដែលថតចេញមកគឺម៉ត់ស្អាត ពណ៌ដិតស្រស់ សម្បុរស្បែកមនុស្សមិនស្លេកស្លាំងធ្វើឲ្យផ្ទៃមុខមនុស្សកាន់តែលេចធ្លោ ដែលនេះជាចំណុចដែលអ្នកប្រើប្រាស់ជំនាន់មុនចង់បានខ្លាំងបំផុត។

យ៉ាងណាមិញ ក្រៅពីកាមេរ៉ា Telephoto Portrait 32 MP ជំនាន់ថ្មីរបស់ OPPO Reno11 Series 5G តើវាមានអ្វីអាប់ដេតទៀត? លើកនេះ Reno11 បានផ្តល់បទពិសោធថ្មីលើសមុន បំពាក់ជាមួយលេនកាមេរ៉ា YLT 600 មានសមត្ថភាពចាប់យករូបភាពកាន់តែរហ័ស និងកាន់តែច្បាស់ មិនតែប៉ុណ្ណោះវាជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ មានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើស្មាតហ្វូននេះនាពេលបច្ចុប្បន្ន។ OPPO Reno11 Series 5G ជំនាន់ថ្មីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យា AI ជំនួយក្នុងការថតរូប ដែលធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោហាក់បីដូចជាថតនៅក្នុងស្ទូឌីយោអ៊ីចឹង។ អ្វីដែលកាន់តែនឹកស្មានមិនដល់ លើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។

តោះ! ដើម្បីជ្រាបកាន់តែច្បាស់ពីគុណភាពកាមេរ៉ា Telephoto Portrait សូមទស្សនារូបភាពខាងក្រោមនេះ ៖

Share This Post: