PR

ម៉ាកយីហោ CHARLES & KEITH ណែនាំនូវបណ្តុំ L’INITIAL នៅព្រះរាជាណាចក្រកម្ពុជា

BY
Liny Chan
April 11, 2024

ព្រះរាជាណាចក្រកម្ពុជា ខែមេសា ឆ្នាំ 2024 – ម៉ាកយីហោ CHARLES & KEITH ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការរចនានិមិត្តសញ្ញារបស់ខ្លួនប្រសើរសារជាថ្មី ដោយណែនាំមកនូវរូបរាងថ្មីរបស់ឡោហ្គោរបស់ខ្លួន ជាមួយនឹងព្យញ្ជនៈតំណាង និងការរចនា monogram ថ្មី ដែលមានវត្តមាននៅលើផលិតផល នៃខូលិកសិនជាច្រើនរបស់ CHARLES & KEITH ចាប់ពីរដូវកាល Spring 2024 ជាពិសេសនៅក្នុងបណ្តុំផលិតផលថ្មី ដែលមានឈ្មោះថា “L’initial’ ។

CHARLES & KEITH បានណែនាំខូលិកសិន L’initial ដែលជាខូលិកសិនក្រោយបង្អោះរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មវិធីសម្ភោធមួយ ដែលមានវត្តមានពីភ្ញៀវកិត្តិយសនៃវិស័យ fashion ដូចជា កញ្ញា Minashe កញ្ញា Shasne Su កញ្ញា Vannak Bormey កញ្ញា Heng Chantha កញ្ញា Fahnday និងភ្ញៀញកិត្តិយាសដ៏ស្រស់ស្អាតជាច្រើនរូបទៀតផងដែរ។ ភ្ញៀវកិត្តិយសគ្រប់រូបបានបង្ហាញការរចនាម៉ូតដ៏ទាន់សម័យរបស់ខ្លួន ដោយផ្គូផ្គងជាមួយនឹងកាបូបនិងស្បែកជើងដ៏ទាក់ទាញភ្នែក ហើយពន្លេចឡើងរូបរាងដ៏លេចធ្លោ និងការរចនាព្យញ្ជនៈ monogram ដ៏ប្លែកខុសគេ។


(ពីឆ្វេងទៅស្តាំ)
កញ្ញា Yuriyiru កញ្ញា Nihyunbly កញ្ញា Soopanhaa កញ្ញា Minashe កញ្ញា Fahnday
កញ្ញា Vannak Bormey កញ្ញា Heng Chantha កញ្ញា Sofy Soo កញ្ញា V Spring កញ្ញា Shasne Su

លើសពីការវិវឌ្ឍទៅលើទីផ្សារ ទំនាក់ទំនង និងការវេចខ្ចប់របស់ខ្លួន និមិត្តរូបបែបថ្មីមួយនេះ នឹងមានការផ្តោតពីលើនៅក្នុង L’initial ផងដែរ។ បណ្តុំផលិតផលដ៏ប្រណិតមួយនេះ នាំមកនូវភាពទាក់ទាញបែបសុភាពថ្លៃថ្នូរ ជាមួយនឹងការប្រើប្រាស់តួព្យញ្ជនៈរបស់ម៉ាកនៅលើគន្លឹះកាបូបរាងជ្រុងៗ និងនៅលើខ្សែច្រវ៉ាក់ដ៏តូចៗរបស់កាបូបលុយ ឬដាំនៅលើខ្សែទាញរបស់កាបូបបែប pochette ក្នុងជម្រើសពណ៌ neutrals ដ៏យូរអង្វែង រាប់ទាំងពណ៌ស ពណ៌សាច់ ពណ៌ខ្មៅ និងពណ៌ខៅប៊ូយដ៏ពេញនិយម។ ការរចនា monogram ក៏មានវត្តមានលាតសន្ថឹងលើស្បែកជើងកែងម៉ូតសំណាញ់ និងនៅលើខ្សែបូរសាច់សាទីន នៃស្បែកជើងរាប ballet flats ។ រីឯផលិតផលកាបូបវិញ ការរចនានេះមានវត្តមានជាការបាក់ នៅលើផ្ទៃ canvas ពណ៌ខ្មៅសដ៏ឆ្លុះគ្នា ដើម្បីបន្ថែមនូវភាពថ្លៃថ្នូរទៅលើគ្រប់ឈុតសម្លៀកបំពាក់។

ខូលិកសិន L’initial នៃរដូវកាល Spring នឹងមានការរួមបញ្ចូលដោយពណ៌ប្រចាំរដូវកាល ដូចជាពណ៌បៃតងស្រាល និងពណ៌លឿងដ៏គួរឲ្យស្រលាញ់ នៅក្នុងបណ្តុំស្បែកជើងក្រវ៉ាត់ ស្បែកជើងស៊កឃ្លុប ស្បែកជើងកែងទាប និងស្បែកជើងក្រវ៉ាត់ប្រវែងកជើង បែប Mary Jane ផងដែរ។ ពណ៌ទឹកប្រាក់រក្សាវត្តមានរបស់ខ្លូនក្នុងខូលិកសិននេះ ដោយមានការបន្តទៅមុខក្នុងរូបរាងជា ស្បែកជើងកែងស្រួច ស្បែកជើងក្រវ៉ាត់រចនាបែប T-Bar និងកាបូបស្ពាយស្មា។

ស្វែងរកខូលិកសិន L’initial នៅតាមគ្រប់សាខា CHARLES & KEITH នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែ មេសា ឆ្នាំ 2024 ។

អំពី CHARLES & KEITH

ក្រុមហ៊ុន CHARLES & KEITH ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ជាមួយនឹងចក្ខុវិស័យកសាងម៉ាកអន្តរជាតិមួយ ដែលអាចរំពឹងលើខ្លួនឯងបាន ហើយមានឥទ្ធិពលលើអតិថិជន និងផ្តល់ទំនុកចិត្តដល់ស្ត្រីគ្រប់រូប។

ពីហាងលក់ស្បែកជើងមួយនៅទីក្រុងសិង្ហបុរី រហូតដល់ក្លាយជាបណ្តាញសកលមួយ ដែលនាំជូនបទពិសោធន៏ ដ៏ចម្រុះទាំងតាមហាង និងតាមអនឡាញ ក្រុមហ៊ុន CHARLES & KEITH តែងតែរក្សាអតិថិជនជាចំបង និងព្យាយាមបង្កើតបទពិសោធន៍ជាវទំនិញ ដែលមានគុណភាពខ្ពស់ តែនៅតែអាចទទួលយកបាន។ ម៉ាក CHARLES & KEITH ផលិត ស្បែកជើង កាបូប វ៉ែនតា គ្រឿងអលង្ការ និងគ្រឿងតុបតែងលើសម្លៀកបំពាក់ ជាខូលិកសិនផ្សេងៗ ដែលជម្រុញឲ្យស្រ្តីបង្ហាញអត្តចារិករបស់ខ្លួនឯង។

ដោយខិតខំធ្វើឲ្យម៉ូតទាន់សម័យកាន់តែងាយស្រួលប្រើប្រាស់ និងមិនធ្វើឱ្យខូចដល់ភាពច្នៃប្រឌិត ម៉ាក CHARLES & KEITH ប្រឆាំងនឹងអនុសញ្ញា “fashion គឺសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ”៕

Share This Post: