PR

បែកធ្លាយ TECNO POVA 6 Pro 5G ស្មាតហ្វូន លេងហ្គេមល្អបំផុតជាមួយនឹងបន្ទះឈីប 5G និងថាមពលថ្មប្រើប្រាស់បានយូរបំផុត តម្លៃក្រោម $300

BY
Naren
May 2, 2024

(ភ្នំពេញ)៖ ក្រោយទទួលបានជោគជ័យលើសពីការរំពឹងទុកនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន TECNO Pova 5 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងធំសម្បើម កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធី កម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី ចុងក្រោយរបស់ក្រុមហ៊ុន TECNO គឺ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុតដែលមានបំពាក់នូវបន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាចសាកបានលឿនរហូតដល់ 70W តម្លៃក្រោម៣០០ដុល្លារ!

នៅ ផ្សារទំនើប Aeon 3 (Mean Chey) នៅ TECNO Exclusive Store ជាន់ផ្ទាល់ដីកន្លងទៅថ្មីៗនេះ។ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុម MLBB Profesional Players “SEE YOU SOON”, Paragon Gaming, Dee Gaming, MC Rabie, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។

ក្នុងនោះក៏ឃើញមានសកម្មភាពសប្បាយៗដូចជា: ការជួបជុំហ្វេន See You Soon ថតរូបលេងនិងការចែកវត្ថុអនុស្សាវរីយ៍ជាច្រើន, ការដាក់អោយតេស្តទូរស័ព្ទថ្មី POVA 6 Pro 5G ដោយសេរី, Friendly Match រវាងក្រុម See You Soon និងអ្នកចូលរួម, លេងហ្គេម MLBB 1vs1 ជាមួយសមាជិក See You Soon, ការលេង Q&Aយករង្វាន់ជាច្រើននិងការចែករង្វាន់ ដល់អ្នកចូលរួម និងការថតរូបជុំគ្នា។ ហើយអ្នកចូលរួមជាច្រើនបានឈ្នះរង្វាន់ដូចជា អាវយឺត TECNO POVA 6 Pro 5G Gusion Edition, អាវ See You Soon និង ពេជ្យ MLBB ជាច្រើនរង្វាន់ទៀតផង។

ហើយក៏ឃើញមានមតិល្អៗ ពីអ្នកចូលរួមប្រើប្រាស់សាកល្បងផលិតផលថ្មីនេះ ដោយឃើញមានភ្លើងខាងក្រោយ Dynamic light-effect ស្អាតប្លែក និងមាន រូបរាងស្អាតទាក់ទាញ មានអេក្រង់ដិតច្បាស់ល្អ ថ្មធំជាងមុន បញ្ចូលថាមពលបានលឿនជាងមុន រយៈប្រើប្រាស់បានយូរ និងបន្ទះឈីប5Gថ្មី លឿន និងខ្លាំងជាងមុន។

គួរបញ្ជាក់ថា TECNO POVA 6 Pro 5G នឹងប្រកាសចេញ នៅក្នុងទីផ្សារកម្ពុជា ថ្ងៃទី ០៥ ខែឧសភា ឆាប់ៗខាងមុខនេះ កុំភ្លេចណារង់ចាំតាមដាន ការប្រកាស Specs និង តម្លៃផ្លូវការ ជាមួយ Suprise gift ក្នុងប្រអប់។

ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់មកជាការរចនារូបរាងថ្មីប្លែក និងពន្លឺខ្នងក្រោយ មានភ្លើង Dynamic-light effect កាន់តែទាក់ទាញសម្រាប់ Gamer ច្បាស់ជាចូលចិត្តលើការឌីហ្សាញបែបនេះ។

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជាកំពូលស្មាតហ្វូនហ្គេមល្អបំផុត តម្លៃក្រោម 300 ដុល្លារ។ TECNO POVA 6 Pro 5G ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង ។

TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO POVA 6 Pro 5G ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។

ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោកដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://http://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

Share This Post: