PR

អ្នកនៅភ្នំពេញត្រៀមៗ!! នឹងមានពិធីដង្ហែរក្បួនទេវតាឆ្នាំថ្មីដ៏ធំ លើកទី១ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

BY
Liny Chan
April 11, 2024

រាជធានីភ្នំពេញ៖ មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ដែលជាធម្មតាទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ដោយថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។

ផ្សារទំនើបដ៏ធំមួយនៅកម្ពុជាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីសង្ក្រាន្តខ្យល់ត្រជាក់របស់ខ្លួនធំប្លែកអស់ពីកម្មវិធីសង្ក្រាន្តផ្សេងទៀត ជាមួយនឹងការប្រារព្ធរហូតដល់ទៅជាង១០ថ្ងៃចាប់ពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៤នេះ ពោលជាកម្មវិធីសង្ក្រាន្តយូរជាងគេនៅស្រុកយើងហើយ។ មិនត្រឹមតែប៉ុណ្ណោះទេនៅថ្ងៃទី១៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងប្រារព្ធកម្មពិធី ដង្ហែក្បួនទេវតាឆ្នាំថ្មី លើកទី𝟏 នៅទីក្រុងភ្នំពេញ ដែលនឹងធ្វើការដង្ហែចាប់ពីក្លោងទ្វារធំរបស់ Chip Mong LandMark 271 រហូតទៅដល់ក្នុង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ចូលឆ្នាំថ្មីនេះ ចង់ឃើញព្រះភ័ក្រទេវតាពិតៗអត់? ដូចនេះកុំភ្លេចមកកម្សាន្តនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិវេណខាងក្នុង និងខាងក្រៅនៃផ្សារគឺមាន ការតុបតែងយ៉ាងពិសេសបែបខ្មែរ និងកន្លែងកម្សាន្តដែលគេហៅថា ភូមិ ២៧១ ភូមិរីករាយ និង ភូមិកម្សាន្ត មានល្បែងប្រជាប្រិយមួយចំនួន មហាជនអាចចូលលេងបានដោយសេរី នៅមានឱកាសឈ្នះរង្វាន់ថែមទៀតផង។ បរិវេណខាងក្រៅដដែលចាប់ពីម៉ោង ១រសៀលទៅ មហាជនអាចលេងល្បែង បវរកញ្ញាធ្លាក់ទឹក ទស្សនាស្តង់ម្ហូបអាហារ ពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយ និងបន្តលេងនូវល្បែងកម្សាន្តប្រជាជាប្រិយជាច្រើនថែមទៀតផង។

មិនទាន់អស់នោះទេចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា តទៅនឹងមានកម្មវិធីពិសេសៗជាច្រើនទៀត ដូចជា ការកម្សាន្តបែបទំនើបជាមួយតន្ត្រី EDM និង ការលេងបាញ់ទឹក ថែមទៀតផង។

ដើម្បីដឹងជាក់ច្បាស់ពីម៉ោងពេលនៃកម្មវិធីពិសេសៗផ្សេងៗ ឬ ចង់មានជំនួបជាមួយអាយដល តារាជាតិ និង អន្តរជាតិក្នុងកម្មវិធី មេហ្គាសង្ក្រាន្តខ្យល់ត្រជាក់ សូមកុំភ្លេចតាមដាននៅលើគណនីបណ្ដាញសង្គមរបស់ផ្សារមានដូចតទៅ៖

– Facebook: https://www.facebook.com/271MegaMall
– Instagram: https://www.instagram.com/chipmong271megamall_official
– Tik Tok: https://www.tiktok.com/@chipmong271megamall

Share This Post: