ព័ត៌មានជាតិ

ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា

BY
srey nuch
April 17, 2024

រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។ នេះបើតាមការឱ្យដឹងពីអង្គការ Fauna & Flora – Cambodia Programme ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។

ការសិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា និង សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ២៣ ៧៥០ហិកតា និងតំបន់រ៉ាមសារកោះកាពិ ១២ ០០០ហិកតា ។ ការរកឃើញនេះ ផ្តល់ជាចំណេះដឹងមូលដ្ឋាន អំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត ។

ក្នុងស្រាវជ្រាវនេះ ក៏បានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជា សត្វស្វាកន្ទុយវែង ជាប្រភេទជិតផុតពូជ, សំពោចធំ, សត្វភេរោមច្រមុះ, ភេខ្មៅ, និង ខ្លាត្រី ជាប្រភេទងាយរងគ្រោះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: