ព័ត៌មានជាតិ

មិនធម្មតា! រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងនៅតាមរមណីយដ្ឋានសហគមន៍មានចំនួនសរុបជាង ២លាន កើនឡើង៣០ភាគរយ

BY
srey nuch
April 17, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរមកលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងនៅតាមរមណីយដ្ឋានសហគមន៍មានចំនួនសរុបប្រមាណ ២,១០៣,៩១៥នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ មាន ២,១០២,២៤៧ នាក់ និងភ្ញៀវទេសចរអន្តជាតិមាន ១,៦៦៨ នាក់។

ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកំសាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយៈពេល៣ថ្ងៃដូចគ្នាឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះរួមមាន៖

ក. ភ្ញៀវទេសចរជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ២,០៤១,០០៧នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង ៣២៤%

ខ. ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៣២៥នាក់ កើនឡើង ២៣២%

លោក សរ សុពុត្រា បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ស្ពឺឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: