ព័ត៌មានជាតិ

វ៉ាដាច់គេ! ពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្តច្រើនជាងគេទូទាំងប្រទេសសរុបជាង ៥លាន ៣សែននាក់

BY
srey nuch
April 18, 2024

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្តសរុបជាង ៥លាន ៣សែននាក់។

បើយោងតាមរបាយការណ៍របស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបប្រមាណ ៥ ៣៥៥ ៦៥៥ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៥១៤ នាក់ ៕

default

default

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: