PR

គណៈកម្មការហាក់យល់ឃើញខុសគ្នាចំពោះ លីន សោម៉ា ក្នុងវគ្ក BEAT YOURSELF នេះ

BY
Liny Chan
April 23, 2024

នៅសល់តែមួយកាំនេះទៀតប៉ុណ្ណោះ គឺនឹងឈានដល់វគ្គផ្សាយផ្ទាល់ដែលគ្រប់បេក្ខជនស្រមៃហើយ តែថាមុននឹងដល់វគ្គនោះ វិញ្ញាសារក្នុងវគ្គ BEAT YOUTSELF ដែលពួកគេប្រឈមគឺពិតជាតានតឹង។


 
នៅក្នុងវគ្គ BEAT YORSELF របស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2នេះ បេក្ខជនទាំងអស់ត្រូវជួបវិញ្ញាសារខុសកាលពីរដូវកាលមុន ដែលសមស្របតាមរដូវបុណ្យចូលឆ្នាំ កម្មវិធីក៏បានតម្រូវឲ្យពួកគេប្រកួតជាមួយវិញ្ញាសារបទចម្រៀងបែបផែនស្រុកស្រែ។


 
ឃើញថានៅក្នុងវគ្គ BEAT YORSELF នេះ បេក្ខជនភាគច្រើនមានភាពតានតឹងគួរសមដោយសារតែពួកគេហាក់ពុំសូវថ្នឹកជាមួយនឹងបទចម្រៀងប្រភេទនេះឡើយ។ បេក្ខនារីដ៏លេចធ្លោ លីន សោម៉ា ថ្វីត្បិតតែនាងមានសំនៀងស៊ីជាមួយនឹងបទបែបមនោសញ្ចេតនាស្រុកស្រែក៏ពិតមែន តែនៅតែមានឧបសគ្គត្បិតបទដែលលើកយកមកប្រឡងក៏មិនមែនជាបទធម្មតាស្រួលច្រៀងនោះឡើយ។


 
ទាក់ទិនជាមួយនឹងការបញ្ចេញមតិរបស់គណៈកម្មការវិញក៏មានការយល់ឃើញខុសគ្នាៗខ្លះដែរសម្រាប់ការបង្ហាញសមត្ថភាពរបស់បេក្ខនារី លីន សោម៉ា ក្នុងវគ្គនេះ។ គណៈកម្មការ ផន ស្រីខួច និង សួស វីហ្សា បានប្រាប់ចំៗពីចំណុចខ្វះខាត និងចំណុចដែលគួរតែកែសម្រួល ក្នុងការបកស្រាយផ្ទាល់របស់ លីន សោម៉ា តែសម្រាប់គណៈកម្មការ ឆន សុវណ្ណារាជ និង ពេជ្រ សោភា វិញបានលើកតែចំនុចល្អមកសរសើរដោយបញ្ជាក់ថាសំឡេងបែបនេះហើយបើមិនពីរោះទៀតមិនដឹងរកសំឡេងបែបណាមកប្រឡងឡើយ។


 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 នឹងឈានដល់វគ្គ Live Show នៅថ្ងៃសៅរ៍ 27 មេសា 2024 នេះហើយ៕


 

Share This Post: