PR

ធនាគារ វីង និង City Express Money Transfer គាំទ្រ «សង្រ្កាន្តខ្មែរនៅជប៉ុន»

BY
Liny Chan
April 23, 2024

ធនាគារ វីង និង ក្រុមហ៊ុន City Express Money Transfer គាំទ្រស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បី ផ្សព្វផ្សាយ អំពី វប្បធម៌ខ្មែរ និងពង្រឹងសាមគ្គីភាពសហគមន៍។

ធនាគារ វីង (ខេមបូឌា) ម.ក សហការជាមួយក្រុមហ៊ុន City Express Money Transfer គាំទ្រដល់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តខ្មែរនៅប្រទេសជប៉ុន”។

កម្មវិធីដ៏អឹកធឹកនេះ ត្រូវបានប្រារព្ធ ឡើងកាលពីថ្ងៃទី៧ ខែមេសា នៅទីក្រុងអូសាកា ដោយ បានទាក់ទាញអ្នកចូលរួមដែលមានទាំង ពលករ និងនិស្សិតកម្ពុជាប្រមាណជា ១០.០០០ នាក់។

ក្នុងចំណោមភ្ញៀវកិត្តិយសសំខាន់ដែលបានអញ្ជើញចូលរួមក៏មាន វត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា ឯកឧត្តម Ichisaka Hiroshi តំណាងឯកឧត្តមអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន និង ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន។

ព្រឹត្តិការណ៍នេះក៏ មានការសម្តែងរបាំប្រពៃណីដូចជា ៖ របាំជូនពរ របាំត្រុដិ ព្រមទាំងការប្រគុំតន្ត្រីដែលសម្តែងដោយសិល្បករខ្មែរ និងជប៉ុនដ៏ប៉ិនប្រសប់ ដែលញ៉ាំងបរិយាកាសទាំងមូលឲ្យពោរពេញដោយភាពរីករាយ និងការចែករំលែកវប្បធម៌គ្នាទៅវិញទៅមក។

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករង ធនាគារ វីង បានលើកឡើងអំពី សារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសដោយមានប្រសាសន៍ថា៖ “វាជាឱកាសសម្រាប់ពួកគេក្នុងការផ្សារភ្ជាប់ជាមួយនឹងមរតកវប្បធម៌ ព្រមទាំង ចែករំលែកវាជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។”

ធនាគារ វីង រួមជាមួយក្រុមហ៊ុន City Express Money Transfer ក៏បង្ហាញពីសេវាកម្មហិរញ្ញវត្ថុឌីជីថលដ៏ពេញនិយម នៅក្នុងកម្មវិធីនេះដែរ ។ សេវាកម្មទាំងនេះអាចឱ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនផ្ញើប្រាក់មកប្រទេសកម្ពុជាបានភ្លាមៗ និងប្រកបដោយសុវត្ថិភាព ដោយធានាថាប្រាក់ចំណូលដែលរកបានដោយ លំបាក អាចត្រូវបាន ផ្ញើ ទៅដល់មនុស្សជាទីស្រលាញ់របស់ពួកគេដោយគ្មានបញ្ហានោះអ្វីឡើយ។

លោក ឈុន វឌ្ឍនៈភក្តី បានមានប្រសាសន៍ បន្ថែមថា៖ “ប្រជាជនកម្ពុជាជាច្រើន បាន ប្រកប ការងារ ដោយមិនគិតពីការ នឿយហត់នៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើតវិញ។ អាស្រ័យហេតុនេះហើយការធានាឱ្យបានថា ប្រាក់របស់ពួកគាត់ ត្រូវផ្ញើដោយសុវត្ថិភាព និងទាន់ពេលវេលា គឺជាកិច្ចការមួយដែលសំខាន់ណាស់ ។ តាមរយៈ ភាពជាដៃគូរបស់យើងជាមួយ City Express Money Transfer យើងអាចផ្តល់ជូននូវសេវាផ្ទេរប្រាក់មកក្នុងស្រុកវិញដែលអាចទុកចិត្តបាន។”

មានប្រជាជនកម្ពុជាចំនួន ជិត ៣០.០០០ នាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុនបើ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ហើយសេវាផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកគេឲ្យ ផ្គត់ផ្គង់គ្រួសារដែលនៅឆ្ងាយពីគ្នា។

ធនាគារ វីង មានមោទនភាពក្នុងការចូលរួម ផ្តល់សិទ្ធិអំណាចដល់សហគមន៍នេះ តាមរយៈផ្តល់ជូននូវជម្រើសសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជារួមផងដែរ៕

Share This Post: