PR

សប្ដាហ៍នេះ ព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស និង WURKZ TOUR CONCERT សុំទៅកក្រើកដល់អ្នកកំពង់ធំម្ដងហើយ

BY
Naren
April 24, 2024

(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៧ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៨ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅសួនកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បងប្អូនទាំងអស់គ្នា បើចង់បន្ថែមថាមពល យកកម្លាំងស្រែកហ៊ោរ គាំទ្រតារាចម្រៀង និងកីឡាករដែលបងប្អូនពេញចិត្ត កុំភ្លេចផឹកភេសជ្ជៈប៉ូវកម្លាំង វើក ពិសេសកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដែលមានរង្វាន់ធំរថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ជាច្រើនគ្រឿង។ ថាមិនត្រូវ ពេលទៅមើលការប្រគំតន្រ្តី និងគុនខ្មែរ មកវិញយកឡានមកផ្ទះមួយគ្រឿងអួតអ្នកភូមិ ។

ចុងសប្តាហ៍នេះ មកជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ជាមួយចង្វាក់ភ្លេងជាច្រើនបែប ដែលនឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេនៅកម្ពុជា។

ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: