អន្តរជាតិ

យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌា​ ២នាក់បានបាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ

BY
Pheakdey
April 30, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសាររលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែមេសានេះ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង២រូបនេះនៅគឺបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគេបានស្ថិតនៅក្រោមកម្តៅថ្ងៃខ្លាំងអស់រយៈពេលជាច្រើនម៉ោង។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង២នាក់នេះគឺមានជនរងគ្រោះម្នាក់អាយុ ៩០ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតមានអាយុ ៥៣ឆ្នាំ ហើយពួកគាត់គឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពនៅក្នុងរដ្ឋមួយនេះបានកើតឡើងដល់ ៤១,៩អង្សាសេ។ គួរបញ្ជាក់ជូនថា ប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងបញ្ហារលកកម្តៅក្នុងកម្រិតដ៏ខ្ពស់មួយផងដែរ ដោយតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់រហូតដល់ ៤៤,៩អង្សាសេ ហើយតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: