អន្តរជាតិ

បង់ក្លាដេសសម្រេចបិទសាលារៀននៅទូទាំងប្រទេសជាបណ្តោះអាសន្នក្រោយសីតុណ្ហភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល ៣០ឆ្នាំក្រោយនេះ

BY
Pheakdey
April 30, 2024

បង់ក្លាដេស៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេលបានបញ្ជាឱ្យបិទសាលារៀននៅទូទាំងប្រទេសជាបណ្តោះអាសន្នដោយសារបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី២៩ ខែមេសានេះ។ ការបញ្ជាឱ្យបិទសាលាដ៏បន្ទាន់នេះត្រូវបានធ្វើឡើងក្រោយក្រុមកូនសិស្សរាប់លាននាក់ទើបត្រលប់ទៅកាន់សាលារៀនវិញបានចំនួន ១ថ្ងៃប៉ុណ្ណោះ ដ្បិតកាលពីពេលថ្មីៗនេះអាជ្ញាធរបង់ក្លាដេលបានសម្រេចបិទសាលារៀនរួចម្តងហើយព្រោះបញ្ហារលកម្តៅនេះ។

ប្រភពខាងលើបានបន្តថា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសបង់ក្លាដេសបានកើនឡើងខ្ពស់ជាង ៤០អង្សាសេ ហើយនៅតាមតំបន់ដាច់ស្រយ៉ាលវិញគឺសីតុណ្ហភាពបានកើនឡើងលើសពីកម្រិតធម្មតា ៤ ទៅ ៥អង្សាសេឯណោះ ខណៈសីតុណ្ហភាពនេះគឺជាកម្រិតសីតុណ្ហភាពដ៏ខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសបង់ក្លាដេសនោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរបង់ក្លាដេសនៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់រហូតដល់ស្លាប់បាត់បង់ជីវិត ឬមានជំងឺធ្ងន់ធ្ងរនៅឡើយទេ៕ 

ប្រភព៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: