អន្តរជាតិ

បញ្ហារលកកម្តៅបានបណ្តាលឱ្យត្រីរាប់សែនក្បាលបាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាម

BY
Pheakdey
May 2, 2024

វៀតណាម៖ បញ្ហារលកកម្តៅបានបណ្តាលឱ្យត្រីរាប់សែនក្បាលបានងាប់នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែឧសភានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាងស្តុកទឹកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម។

ប្រភពខាងលើនេះបានបន្តថា ការងាប់ត្រីក្នុងចំនួនដ៏ច្រើននេះក៏បានបង្កឱ្យមានក្លិនអាក្រក់យ៉ាងខ្លាំងនៅជុំវិញតំបន់អាងស្តុកទឹកនោះដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែព្យាយាមធ្វើការសម្អាតត្រីទាំងអស់នោះហើយ។ សូមបញ្ជាក់ជូនថា វៀតណាមក៏កំពុងតែប្រឈមជាមួយនឹងបញ្ហារលកកម្តៅក្នុងកម្រិតដ៏ធ្ងន់ធ្ងរផងដែរ តែរហូតមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមនៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានកើតមានជំងឺ ឬស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: