អន្តរជាតិ

អ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅឥណ្ឌាបន្តកើនឡើងដល់ ៩នាក់

BY
Pheakdey
May 2, 2024

ឥណ្ឌា៖ តំបន់ភាគខាងកើតនៃប្រទេសឥណ្ឌាបានប្រឈមជាមួយនឹងបញ្ហារលកកម្តៅអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះបានកើនឡើងខ្ពស់ក្នុងកម្រិតមិនធ្លាប់មានទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែឧសភានេះ រលកកម្តៅបានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន​ ៩នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត៕

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយសហគមន៍ជាច្រើននៅក្នុងតំបន់ខាងលើនេះក៏កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ ដោយប្រភពទឹកសំខាន់ៗជាច្រើនបានរីកស្ងួតអស់។ សូមបញ្ជាក់ជូនថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះគឺពួកគាត់បានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគាត់បានព្យាយាមធ្វើការងារនៅក្រោមកម្តៅថ្ងៃខ្លាំងអស់រយៈពេលជាច្រើនម៉ោង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: