អន្តរជាតិ

មនុស្ស ៣៦នាក់បានបាត់បង់ជីវិតនិង ៣០នាក់បានរងរបួសនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway មួយកន្លែងក្នុងប្រទេសចិន

BY
Pheakdey
May 2, 2024

ចិន៖ យ៉ាងហោចណាស់ពលរដ្ឋចិនចំនួន ៣៦នាក់​បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway មួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី២ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីម៉ោង ២ និង ១០នាទីព្រឹកនៃថ្ងៃពុធ​ ទី១ ម្សិលមិញ នៅក្នុងខេត្ត​​ Guangdong ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះគឺមានរថយន្តចំនួន ២០គ្រឿងកំពុងបើកឆ្លងកាត់លើកំណាត់ផ្លូវដែលបានបាក់នោះ ហើយក្រោយពេលបាក់ផ្លូវភ្លាមរថយន្តទាំងអស់នោះបានធ្លាក់ចូលទៅក្នុងប្រលាយនៅក្បែរនោះដែលកម្ពស់ប្រមាណជា ១៨ម៉ែត្រ។ គិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្ទូចរថយន្តមកវិញនៅកំពុងធ្វើឡើងនៅឡើយ ខណៈមានពលរដ្ឋចំនួន ៣០នាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា បញ្ហាបាក់ផ្លូវខាងលើនេះបានកើតឡើងដោយសារតែតំបន់ខាងលើនេះបានរងនូវភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: