អន្តរជាតិ

ឥណ្ឌូនេស៊ីសម្រេចជម្លៀសពលរដ្ឋជិត ១០,០០០នាក់ជាអចិន្ត្រៃយ៍ដោយសារភ្នំភ្លើង Ruang

BY
Pheakdey
May 4, 2024

ឥណ្ឌូនេស៊ី៖ ការផ្ទុះរបស់ភ្នំភ្លើង Ruang បានកំពុងតែបង្កជាបញ្ហាយ៉ាងខ្លាំងសម្រាប់រដ្ឋភិបាលឥណ្ឌូនេស៊ី ដ្បិតភ្នំភ្លើងដ៏ធំមួយនេះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិទាំងនៅក្នុងពេលបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែងទៅមុខទៀត។ នៅចំពោះមុខស្ថានភាពនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចធ្វើការជម្លៀសពលរដ្ឋជិត ១០,០០០នាក់ ដែលកំពុងរស់នៅក្បែរតំបន់ភ្នំភ្លើងមួយនេះជាអចិន្ត្រៃយ៍តែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time

បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានបញ្ជាក់ថា ទីលំនៅថ្មីរបស់ក្រុមពលរដ្ឋជិត  ១០,០០០នាក់នេះគឺមានចម្ងាយពីភ្នំភ្លើង Ruang ​ប្រមាណជា ២០០គីឡូម៉ែត្រ ហើយវាជាតំបន់មួយដែលជួយឱ្យពួកគេអាចគេចផុតពីឥទ្ធិពលរបស់ភ្នំភ្លើងបានយ៉ាងមានប្រសិទ្ធភាព បើទោះជាភ្នំភ្លើងមួយនេះត្រូវផ្ទុះក្នុងកម្រិតដ៏ធ្ងន់ធ្ងរណាមួយក៏ដោយនៅពេលខាងមុខ។ លោក Joko Widodo បានបន្តថា សម្រាប់ការសាងសង់ផ្ទះនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងសហគមន៍ថ្មីគឺជាបន្ទុករបស់រដ្ឋាភិបាលទាំងអស់ ពោលគឺគ្មានពលរដ្ឋណាម្នាក់ត្រូវចំណាយប្រាក់ចំពោះការផ្លាស់ប្តូរទីលំនៅនេះទេ៕

អត្ថបទ៖ ភក្តី

ប្រភព​៖  The Strait Time

Share This Post: