អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនៅប្រេស៊ីលកើនឡើងដល់ ៧៨នាក់ ខណៈអ្នកបាត់ខ្លួនកើនដល់ ១០៥នាក់

BY
Pheakdey
May 6, 2024

ប្រេស៊ីល៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់ ៧៨នាក់ហើយ នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅយប់ថ្ងៃទី៥ ខែឧសភានេះ។ ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់ហើយ ចំនួនអ្នកបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ​ ពោលគឺគិតត្រឹមពេលនេះតួលេខអ្នកកំពុងបាត់ខ្លួនមានចំនួនរហូតដល់ ១០៥នាក់។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរប្រេស៊ីលបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១១៥,០០០នាក់ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ដ្បិតយោងតាមការព្យាករណ៍បានបង្ហាញថា ភ្លៀងអាចនឹងបន្តធ្លាក់នៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ សូមបញ្ជាក់ជូនថា ទីតាំងដែលកំពុងរងការវាយប្រហារដោយឥទ្ធិពលទឹកភ្លៀងខាងលើនេះ គឺរដ្ឋ Rio Grande do Sul ដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេសស៊ីល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: