អន្តរជាតិ

ពលរដ្ឋអាមេរិក ២នាក់បានបាត់បង់ជីវិតដោយសារខ្យល់ព្យុះ ខណៈ ២១លាននាក់កំពុងស្ថិតនៅក្រោមហានិភ័យគ្រោះថ្នាក់កម្រិតមធ្យម

BY
Pheakdey
May 9, 2024

អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយដោយសារតែព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះកំពុងតែបង្កឱ្យមានខ្យល់បោកបក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៤ នៅភាកខាងកើតសហរដ្ឋអាមេរិក ដូចជារដ្ឋ Missouri  រដ្ឋ Illinois រដ្ឋ Kentucky និង រដ្ឋ Tennessee។

នៅក្នុងចំណោមអ្នកស្លាប់ទាំង ២នោះគឺមានជនរងគ្រោះម្នាក់បានស្លាប់ដោយសារតែដើមឈើបាក់មកសង្កត់រូបគាត់ក្នុងពេលដែលគាត់កំពុងបើកបររថយន្តនៅលើដងផ្លូវ ខណៈជនរងគ្រោះម្នាក់ទៀតបានស្លាប់ដោយសារតែការបាក់អគារ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះមានពលរដ្ឋជាង ៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ និងពលរដ្ឋប្រមាណជា​ ២១លាននាក់កំពុងស្ថិតនៅក្រោមហានិភ័យនៃការកើតមានគ្រោះថ្នាក់កម្រិតមធ្យម ឬកម្រិត ៣ ខណៈហានិភ័យកម្រិតខ្ពស់បំផុតនោះគឺកម្រិត៥៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: