អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅប្រេស៊ីកើនឡើងដល់ ១០០នាក់ ខណៈជាង ១៦ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
May 9, 2024

ប្រេស៊ីល៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានបន្តកើនឡើងរហូតដល់ ១០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៩ ខែឧសភានេះ។ តួលេខអ្នកស្លាប់នេះត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយក្នុងការស្វែងរកទាល់តែសោះ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរដ្ឋរបស់ជំនន់ទឹកភ្លៀងដែលបានផ្តើមបង្កការគំរាមកំហែងតាំងតែពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះ បានកំពុងតែបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងជិត ៤០០កន្លែងទៅទូទាំងរដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល។ គិតត្រឹមពេលនេះមានពលរដ្ឋប្រេស៊ីលរាប់ពាន់ កំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនី ឬទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈពលរដ្ឋជាង ​១៦០,០០០នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: