ព័ត៌មានជាតិ

ស្រីស្អាតនៅផ្ទះម្នាក់ឯង ដេកមិនលក់កើតអារម្មណ៍ភ័យខ្លាច តេហៅសមត្ថកិច្ចមកជួយទាំងយប់

BY
Khmernote Media
July 2, 2020

រាជធានីភ្នំពេញ ៖ នារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ ខណៈនៅផ្ទះម្នាក់ឯង រួចដេកមិនលក់ក៏អារម្មណ៍ភ័យខ្លាច ព្រោះតែលឺសូរខ្យល់បក់ប្រាវៗ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំទាំងយប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមនារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ពេលព្រលប់រូបនាងបានចូលសំរានដូចធម្មតា លុះដល់ម៉ោង២ជិតម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ កក្កដានេះ រូបនាងបានឬសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរដោយសារតែរូបគាត់ជាស្ត្រី ហើយនៅតែម្ដងឯងទៀត ក៏មានអារម្មណ៍ថា ភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា សន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះ ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែលឺសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ គាត់នៅតែម្នាក់ឯង ខ្លាច ណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: