ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរថ្ងៃនេះមានករណីកូវីដ១៩ ថ្មីចំនួន ១៨៨ ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៤៤,៣១០នាក់

    BY autoadmin July 2, 2020
    សាំងហ្គាពួរថ្ងៃនេះមានករណីកូវីដ១៩ ថ្មីចំនួន ១៨៨ ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៤៤,៣១០នាក់

    សាំងហ្គាពួរមានករណី COVID-19 ថ្មីចំនួន ១៨៨ ដែលត្រូវបានបញ្ជាក់ នៅថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ដែលនាំឱ្យចំនួនសរុបមានរហូតដល់ ៤៤,៣១០ ករណី និងការស្លាប់មាន ២៦នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានករណីក្នុងសហគមន៍ចំនួន ១០ និងករណីនាំចូល ១ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

    ដោយមានអ្នកជំងឺចំនួន ៥១១ ត្រូវបានរំសាយកាលពីថ្ងៃពុធ ដូច្នេះសាំងហ្គាពួរមានអ្នកជំងឺ ៣៨,៩៩៩នាក់ ដែលបានជាសះស្បើយពីជំងឺនេះ។ គិតមកដល់ពេលនេះមានអ្នកជំងឺ ២០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯ ៤,៨៧៦នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍។ នៅទូទាំងពិភពលោកមានករណីសរុបជាង ១០.៧ លាននាក់ ខណៈមានមនុស្ស ៥១៨,០០០ បានស្លាប់ ហើយសហរដ្ឋអាមេរិកនៅតែឈរលើគេទាំងការស្លាប់ និងចំនួនឆ្លង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: