ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បច្ចេកទេសថ្មីយកអាវទ្រនាប់មកពាក់ឲ្យគោ ដើម្បីការពារសុខភាពគោ កំពុងទទួលការចាប់អារម្មណ៍នៅស្កតឡែន

    BY Khmernote Media May 12, 2018
    បច្ចេកទេសថ្មីយកអាវទ្រនាប់មកពាក់ឲ្យគោ ដើម្បីការពារសុខភាពគោ កំពុងទទួលការចាប់អារម្មណ៍នៅស្កតឡែន

    ស្កតឡែន៖ បច្ចេកទេសបំដៅទឹកដោះឲ្យកូនគោថ្មីមួយត្រូវបានគេចែករំលែកពេញ​បណ្តាញសង្គម និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បច្ចេកទេសថ្មីនេះត្រូវបានអនុវត្តកសិករប្តីប្រពន្ធមួយគូរស់នៅក្នុងប្រទេសស្កតឡែន។ បច្ចេកទេសថ្មីនេះគឺថា កសិកខាងលើបានយកអាវទ្រនាប់ចាស់ៗទៅពាក់នៅដោះរបស់សត្វគោ។

    កសិករប្តីប្រពន្ធទាំងពីរនាក់នេះបានឲ្យដឹងថា វិធីនេះមានគុណសម្បត្តិជាច្រើនដូចជាងាយស្រួល មិនចាំបាច់ចំណាយពេលនៅច្របាច់ទឹកដោះ និងផ្តល់សុខភាពល្អដល់មេគោទៀត ព្រោះថាក្រណាត់អាវទ្រនាប់ទន់មិនបង្កឲ្យមានការឈឺចាប់ និងមានបញ្ហារលាកដោះរបស់មេគោ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានព្យាយាមយកវិធីនេះទៅអនុវត្តនៅឯកសិដ្ឋានចិញ្ចឹមគោររបស់ពួកគេ។ ការច្របាច់យកទឹកដោះដោយដៃនៅតែអាចយកបាន ប៉ុន្តែវាអាចមានហានិភ័យផងដែរ ដោយសារការពាក់អាវទ្រនាប់នេះ អាចឲ្យគោមានអារម្មណ៍មិនស្រួល ឬមិនទំលាប់ ហើយវាធាក់យើងឲ្យរបួសផងដែរ៕

    អត្ថបទ៖ ភក្តិី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay