ព័ត៌មានជាតិ

បន្ទប់ជួលជាង ១០០បន្ទប់ និងនៅសាលាសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងក្រុម៧១១ ចុះបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

BY
Khmernote Media
July 2, 2020

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ- កម្មការិនី ១០០បន្ទប់ និងនៅសាលាសង្កាត់ចាក់អង្រែក្រោម និងស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្សព្វផ្សាយអប់រំអោយបងប្អូន កម្មករ-កម្មការិនី រៀបចំទុកដាក់វិចខ្ចប់ សំភារៈអោយបានត្រឹមត្រូវ មុននិងក្រុមការងារធ្វើការបាញ់ថ្នាំបំភាយ ទប់ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ស្នើអោយបងប្អូនកម្មករ-កម្មការនី ចូលរួមចំណែកនៅវិធានការទប់ស្កាត់ ជំងឺកូវិដ -១៩ ជាមួយអាជ្ញាធរទាំងអស់គ្នា ដោយសារ ជំងឺនេះជាជំងឺដ៌សាហាវបំផុតដែរអាចធ្វើអោយមនុស្សស្លាប់បាន ដោយយើងទាំងអស់គ្នាមិនបានការពារត្រឹមត្រូវតាមការផ្សព្វផ្សាយអប់រំរបស់អាជ្ញាធរមូលដ្ឋាននោះទេ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ ចំនួនអ្នកឆ្លង កូវីដ -១៩ លើពិភពលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់ និងជាសះស្បើយជាង ៥.៧លាននាក់ហើយ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ដូច្នេះស្នើអោយបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ត្រូវចេះសម្អាតខ្លួនប្រាណ យើងអោយបានជាប់ជាប្រចាំ ដោយប្រើប្រាស់ អាកុល ឬក៌ជែល សាប៊ូលាដៃ ហូបស្អាត និងតាមដានសុខភាពអោយបានជាប់ជាប្រចាំលើការវ៉ាស់កម្តៅទើបធ្វើអោយយើងអាចឆ្លងផុតពីជំងឺ កូវីដ -១៩ នេះបានដោយខ្លួនឯង ។

ម្យ៉ាងវិញទៀត លោកវរសេនីយ៍ត្រី នួន តែន ប្រធានក្រុម អន្តរាគមន៍សង្គ្រោះបន្ទាន់៧១១ បានបញ្ជាក់ថា ការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ នេះ មិនប៉ះពាល់ដល់សុខភាពនោះទេ ចំពោះសំភារៈប្រើប្រាស់ដូចជា ចាន ឆ្នាំង ដែលត្រូវសាយភាយថ្នាំ គ្រាន់តែយកមក លាងសំអាតវិញ គឺប្រើប្រាស់បានវិញហើយ ។

ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងបញ្ហាការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ សូមបងប្អូន កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភ នូវការប៉ះពាល់ដល់សុខភាព ឬក៍មានការដួលសន្លប់នោះទេ ។ លោកបានលើកឡើងថា គោលបំណងដែលក្រុមការងារសភាសម្ពន្ធ័មកថ្ងៃនេះ គឺចង់ចូលរួមចំណែក ទប់ស្កាត់ជំងឺ កូវីដ-១៩ ជាមួយរដ្ឋាភិបាល ដោយសារតែសព្វថ្ងៃជំងឺកូវិដ -១៩ ជាជំងឺសកល មានការកើនឡើងយ៉ាងច្រើននៅលើពិភពលោក ដែរមានអ្នកស្លាប់ និងអ្នកឆ្លង គួរអោយព្រួយបារម្មណ៍ខ្លាំង ដូច្នេះក្រុមការងាររបស់សភាសម្ពន្ធ័ជាតិកម្ពុជា បានគោលការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបានឩបករណ៍ជំនួយពីរដ្ឋាភិបាលចិន ក្នុងការផ្តល់សំភារៈ រួមទាំងជួយបង្ហាត់ដល់គ្រូបង្គោលពីវិធីសាស្រ្តបាញ់ថ្នាំបំភាយសំលាប់មេរោគនេះក្នុងគោលបំណងជួយកាត់បន្ថយការរីរាលដាល ឬក៌ការឆ្លងដោយប្រការផ្សេងៗទៀត ឯកឧត្ដម បានបន្តថាក្រុមការងាររបស់គាត់ និងសហការជាមួយបណ្តាខណ្ឌ សង្កាត់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចុះអប់រំដល់ កម្មករ-កម្មការិនី និងផ្ទះបងប្អូន ប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលជម្ងឺ កូវីត-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅតាមផ្ទះជួលបន្ទប់ជួលរបស់កម្មករ-កម្មការិនី រោងចក្រ សហគ្រាស រួមទាំងអគាររដ្ឋបាលសាលាខណ្ឌទាំង១៤ ក៌ដូចជានៅតាមទីសាធារណៈ ទូទាំងរាជធានីភ្នំពេញផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: