ព័ត៌មានជាតិ

សូមម្តាយឪពុកទាំងអស់កុំធ្វេសប្រហែស! អូនតូចអាយុ ៣ឆ្នាំ ត្រូវរានទេវតាធ្លាក់សង្កត់លើ របួសស្មងជើងស្តាំ និងដាច់សរសៃឈាម

BY
Khmernote Media
July 2, 2020

នេះជាសាររម្លឹកមួយរបស់ផេកលោកវេជ្ជបណ្ឌិត Dr. Beat Richner ដែលបានបង្ហោះពីករណីក្មេងប្រុសម្នាក់ត្រូវរានទេវតា សង្កត់លើ បណ្តាឲ្យរបួសស្មងជើងស្តាំ។ ផេករបស់លោកបានសរសេរថា៖ “កូនប្រុសតូចអាយុ៣ឆ្នាំ មានរបួសស្មងជើងស្តាំនិងដាច់សរសៃឈាម ដោយសារ រានទេវតាធ្លាក់សង្កត់លើ ។ អរគុណ ក្រុមគ្រូពេទ្យឯកទេសកម្ពុជា ដែលបានជួយវះកាត់តសរសៃឈាមបានដោយជោគជ័យ និងសង្រ្គោះជើងកូនតូចម្នាក់នេះ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណ ដល់សប្បុរសជនគរប់រូប-មន្ទីរពេទ្យគន្ធបុប្ផា-មូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីសតាំងពីឆ្នាំ១៩៩២។

a 3-year old boy was injured his right calf with anterior tibial artery amputated by the falling maison de l’esprit# thanks to our talented surgical team that saved his leg#all treatments are free for all without discrimination# Every donation big or small help to heal, save and prevent#thanks to all donators-KBH-CKF-KBF Swiss Dr.med. Beat Richner since 1992.

 

Share This Post: