អន្តរជាតិ
ភោនីយដ្ឋាននៅចិនផ្តល់ប្រូម៉ូសិនពិសេស ញ៉ាំ free សម្រាប់អ្នកមានរាងស្គមស្លីម ដែលអាចឆ្លងកាត់ប្រលោះនេះបាន (មានវីដេអូ)
BY Khmernote Media
May 14, 2018
នៅក្នុងសង្គមចិនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គេសង្គេតឃើញថា មានរឿងប្លែកគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ហើយកាលពីពេលថ្មីនេះទៀត ហាងជាច្រើនបានបង្កើតឲ្យមានកម្មវិធីពិសេសមួយគឺផ្តល់រង្វាន់ដល់អថិតិជនណា ដែលមានរាងស្លីមតូចអាចដើរចូលតាមប្រលោះទ្វាតូចៗ ដែលគេបានរៀបចំ។
អតិថិជនធម្មតាអាចដើរចូលច្រកទ្វាជាធម្មតាបាន តែសម្រាប់អ្នកមានរាងស្លីម និងមានទំនុកចិត្តថាខ្លួនអាចឈ្នះហ្គេមនេះបាន អាចសាកល្បងដើរចូលប្រលោះទ្វាតូចៗ នេះបាន ហើយបើពួកគេអាចដើរឆ្លងបាន ពួកគេនឹងទទួលបានអាហារ និងស្រាបៀរ ដោយមិនគិតថ្លៃពីសំណាក់ម្ចាស់ហាងផងដែរ។ តោះទៅមើលសកម្មភាពលេងហ្គាមនេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark